Matteo Darmian ផ្ញើសារប៉ុន្មានម៉ាត់ទៅ Manchester United បន្ទាប់ពីផ្ទេរទៅ Parma

  • ពុធ ០៤ កញ្ញា, ២០១៩ ១៥:២១
អង់គ្លេស៖ Matteo Darmian បានផ្ញើសារថ្លែងអំណរគុណដល់ Manchester United បន្ទាប់ពីការចាកចេញរបស់គាត់ពី Old Trafford ។ Darmian បានចាកចេញពី United ហើយបានវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញនៅថ្ងៃកំណត់នៃការដោះដូរកីឡាកររបស់អឺរ៉ុបដើម្បីចូលរួមជាមួយ Parma នៅ Serie A ។ខ្សែការពាររូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហមកាលពីរដូវក្តៅឆ្នាំ ២០១៥ ក្នុងកិច្ចព្រមព្រៀង ១៦ លានផោនពី Torino និងបង្ហាញសមត្ថភាពក្នុងការលេងទាំងខាងស្តាំឬខាងស្តាំឆ្វេងបានយ៉ាងងាយស្រួល។
ទោះយ៉ាងណាមិនយូរប៉ុន្មានគាត់បានដួលរលំក្នុងការលេងអោយ Man United ហើយមិនបានបង្ហាញលក្ខណៈពិសេសណាមួយទេអំឡុងរដូវកាលចុងក្រោយរបស់គាត់នៅឯក្លឹប។ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះបង្ហាញខ្លួនបានតែ ៣ លើកប៉ុណ្ណោះស្ថិតក្រោមការគ្រប់គ្រងរបស់លោក Ole Gunnar Solskjaer ។Darmian បានសរសេរលើ Instagram របស់ខ្លួនថា៖
Darmian សរសេរលើ Instagram របស់ខ្លួន
គួររម្លឹកផងដែរថា Darmian បង្ហាញខ្លួនបាន ៩២ ដងអំឡុងពេលគាត់នៅ Manchester ដោយរកបានមួយគ្រាប់ ហើយបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបាន១១លើកនិងជួយអោយក្លិបឈ្នះ FA Cup, Europa League និង Carabao Cup៕