ស្វីតទៀតហើយ! គង់ សុជាតិ និងស្វាមី លេងសុទ្ធតែខោអាវគូស្នេហ៍ ដូចកម្លោះក្រមុំតែម្ដង

ថៃ៖ មួយរយៈចុងក្រោយនេះ គូស្វាមីភរិយា ដែលជាពិធីករ និងពិធីការិនី ដ៏មានប្រជាប្រិយភាព គឺអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានធ្វើឲ្យមហាជនរាល់គ្នា ចាប់អារម្មណ៍យ៉ាខ្លាំងទៅលើ ជីវិតគ្រួសារដ៏មានសុភមង្គល គួរឲ្យច្រណែន។ម៉្យាងទៀត តារាប្រុស ស្រី​រូបនេះ មិនដែលលេចលឺ មានបញ្ហាចម្រូង ចម្រាស់អ្វីឡើយដោយតែងតែបង្ហាញពី សកម្មភាពស្វីតៗ ជាប្រចាំ ថែមទាំងត្រូវបានគេចាត់ទុកជា គូស្នេហ៍គំរូទៀតផង។ថ្មីៗនេះ គង់ សុជាតិ និងស្វាមី បានបង្ហោះរូបភាពជាច្រើនសន្លឹក អំពីដំណើរកម្សាន្តនៅឯប្រទេសថៃ ស្ងាត់ៗតែ២នាក់ ដោយគ្មានវត្តមាន កូនៗនោះទេ។ ក្នុងនោះដែរ អ្វីដែលធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ខ្លាំងនោះគឺ អ្នកទាំង២ បានលេងស្ទីលថតរូបយ៉ាងផ្អែមល្ហែម ក្នុងឈុតសម្លៀកបំពាក់គូស្នេហ៍ពណ៌បៃតង មើលទៅដូចជា កម្លោះក្រមុំបេះបិទ។យ៉ាងណាមិញ គេឃើញថា នាពេលនោះដែរ គង់ សុជាតិ ប្រកដដោយស្នាមញញឹមយ៉ាងស្រស់បំព្រងតែម្ដង ពេលបានស្វាមីទាំងសង្ហា ថែមទាំងចេះថ្នាក់ថ្នម យល់ចិត្តបែបនេះ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖​
គង់ សុជាតិនិងស្វាមី
គង់ សុជាតិនិងស្វាមី
ក្រុមគ្រួសាររបស់ គង់ សុជាតិ
គង់ សុជាតិនិងស្វាមី ពេលទៅថៃ
គង់ សុជាតិ និងស្វាមី ក្នុងឈុតសម្លៀកបំពាក់គូស្នេហ៍
គង់ សុជាតិ និងស្វាមី ក្នុងឈុតសម្លៀកបំពាក់គូស្នេហ៍