ហ្វ្រេសស៊ី ជាមួយមន្ទីរ និងក្រសួងសុខាភិបាល បន្ថែមកម្លាំងកាន់តែខ្លាំង ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម!

  • ពុធ ០៤ កញ្ញា, ២០១៩ ១៥:៣៤
ភ្នំពេញ៖ ក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី នៅតែបន្តធ្វើកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមយ៉ាងក្តៅគគុក ដោយឈរលើជំហរបស់ខ្លួនជួយដល់ប្រជាពលរដ្ឋកុំឲ្យក្លាយជាជនរងគ្រោះដោយសារជំងឺគ្រុនឈាមបន្តទៅទៀត។ ជាក់ស្តែងនៅថ្ងៃទី០៤ ខែកញ្ញា នេះ ហ្វ្រេសស៊ី ជាមួយមន្ទីរ និងក្រសួងសុខាភិបាល នៅតែបន្តធ្វើសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម និងចែកមុងជ្រលក់ថ្នាំដល់ពលរដ្ឋ នៅវិទ្យាល័យច្បារអំពៅ។
កម្មវិធីយុទ្ធនាការចែកមុងជ្រលក់ថ្នាំរបស់ហ្វ្រេសស៊ី
បន្ទាប់ពីកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមនៅស្តាតអូឡាំពិក នៅមន្ទីរពេទ្យកុមារជាតិ និងនៅសួនច្បារឫស្សីកែវបានបញ្ចប់ទៅដោយជោគជ័យដោយទទួលបានការគ្រាំទ្រ ពីសំណាក់ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ហើយ ហ្វ្រេសស៊ី ក៏បានបន្តចុះចែកមុងជ្រលក់ថ្នាំដោយឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌចំនួន២ផ្សេងទៀតក្នុងរាជធានីភ្នំពេញ គឺខណ្ឌមានជ័យ និងច្បារអំពៅ។ នៅថ្ងៃទី៤នេះ គេសង្កេតឃើញថា មានប្រជាជនមកចូលរួមដើម្បីទទួលយកមុងជ្រលក់ថ្នាំពីក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី កាន់តែច្រើនឡើងៗគួរជាទីរីករាយ។
កម្មវិធីយុទ្ធនាការចែកមុងជ្រលក់ថ្នាំរបស់ ហ្វ្រេសស៊ី
ក្រុមហ៊ុន ហ្វ្រេសស៊ី ពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ ដែលឃើញបងប្អូនប្រជាពលរដ្ឋមកចូលរួមបានច្រើនសន្ធឹកសន្ធាប់បែបនេះ ដើម្បីចូលរួមចំណែកទាំងអស់គ្នាជាមួយ ហ្វ្រេសស៊ី ក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម។សូមបញ្ជាក់ផងដែរថា កម្មវិធីចែកមុងជ្រលក់ថ្នាំនេះនឹងបន្តចែកនៅវិទ្យាល័យជម្ពូវ័ន ថ្ងៃទី៥ ខែកញ្ញានេះជាថ្ងៃចុងក្រោយផងដែរ៕ 