នរណាមិនស្គាល់ដំរីភ្លុកពិឃាដ?? ផល សោភ័ណ្ឌ ហូបកីឡាករថៃត្រឹមទឹកទី១ (មានវីដេអូ)

  • ពុធ ០៤ កញ្ញា, ២០១៩ ១៥:៣៧
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីថ្ងៃសៅរ័កន្លងទៅ ជើងខ្លាំងរហស្សនាម ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ អារ៉ាមប៊យ ដោយវ៉ៃកីឡាករថៃឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតនៅក្នុងទឹកទី១។
កីឡាករថៃសន្លប់
ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម។ គ្រាន់តែចាប់ផ្ដើមទឹកទី១ភ្លាម សិស្សគុនមកពីក្លិបតាឡីដំរីមានឬទ្ធិ បានវាយចូលពេញពោះទឹករបស់កីឡាករថៃ ធ្វើឲ្យលោកអាជ្ញាកណ្ដាល ធន់ សុភា រាប់ទៅលើកីឡាករថៃម្ដង មុននឹងបន្តតាមវាយកីឡាករថៃរហូតលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតនៅក្នុងទឹកទី១តែម្ដង៕ចង់ឃើញថាការប្រកួតនោះ ផល សោភ័ណ្ឌ ផ្ដួលកីឡាករថៃលឿនយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖