អ្នកណាមិនច្រណែន! បើគ្រាន់តែ Kendall ស្លៀកឈុតបែបនេះ ឃើញរាងស្អាតម៉្លឹងៗ!

អាមេរិក៖ ពិតជាមិនអាចបដិសេធបានទេ សម្រាប់ដងខ្លួនដ៏ស្រស់ស្អាតរបស់តារាម៉ូដែលស្រីល្បីឈ្មោះលំដាប់ពិភពលោក នាងKendall Jenner ព្រោះអ្នកណាៗក៏ទទួលស្គាល់ដែរ។ ជារឿយៗតារាស្រីវ័យ២៣ឆ្នាំរូបនេះ តែងតែទទួលបានការសរសើរពីបណ្តាអ្នកគាំទ្រ ព្រោះរាល់ពេលមិនថាចូលរួមនៅក្នុងកម្មវិធី ឬពេលដែលបង្ហាញខ្លួននៅទីសាធារណៈនោះទេ គឺនាងតែងស្ថិតនៅក្នុងសភាពស្រស់ស្អាតជានិច្ច។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មិនខុសពីរាល់ដងដែរ ដោយគេបានប្រទះឃើញKendall តែងខ្លួនក្នុងឈុតកីឡារឹបរាងពណ៌ខ្មៅ និងមានបណ្តើរឆ្កែសំណព្វចិត្តរបស់នាងមួយក្បាល ដើរលេងនៅក្នុងទីក្រុងLos Angeles សហរដ្ឋអាមេរិក។ ទៀតសោតរូបថតប៉ុន្មានសន្លឹកដែលគេថតបាននោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធអ៊ីនធើណែត ព្រោះរូបទាំងនោះបានបង្ហាញឲ្យឃើញច្បាស់ ពីរូបរាងដ៏ស្រស់ស្អាតរបស់Kendall នៅក្នុងឈុតសម្លៀកបំពាក់បែបសាមញ្ញៗ ប៉ុន្តែមានភាពលេចធ្លោខ្លាំង ដូចពេលដែលនាងដើរម៉ូតនៅលើឆាកយ៉ាងដូច្នោះដែរ៕​ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖​
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner