Man UTD មើលឃើញ អ្នកចាំទីលំដាប់ជួរមុខ នៅអេស្ប៉ាញមួយរូប មកជំនួស De Gea

  • ពុធ ០៤ កញ្ញា, ២០១៩ ១៦:០៦
អង់គ្លេស៖ Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងតែចាប់អារម្មណ៍ក្នុងការនាំយកអ្នកចាំទីរបស់ At. Madrid កីឡាករ Jan Oblak ដើម្បីមកជំនួសអ្នកចាំទីដៃទីមួយរបស់ខ្លួន David De Gea ដែលអាចនឹងចាកចេញនៅរដូវក្ដៅរដូវកាលក្រោយ ខណៈកិច្ចសន្យារវាងអ្នកចាំទីជម្រើសជាតិអេស្ប៉ាញ និងបិសាចក្រហមនឹងផុតសុពលភាពនៅខែមិថុនា ឆ្នាំ២០២០។
កីឡាករDavidDe Gea
ប្រភពពីសារព័ត៌មាន AS ក្លិប Man UTD បានដាក់ការចង់បានអ្នកចាំទីជម្រើសជាតិស្លូវានី Oblak ដើម្បីចូលខ្លួនមកជំនួសកន្លែងរបស់ De Gea។Oblak បានបើកចំហរចិត្តក្នុងការចាកចេញពី At. Madrid ខណៈក្លិបដែលដឹកនាំដោយលោក Diego Simeone មានបំណងចង់រក្សាទុករូបគេ ដោយរៀបចំបន្តកិច្ចសន្យាកុងត្រាថ្មីឲ្យគេដល់ឆ្នាំ២០២៣។
កីឡាករJan Oblak
គួរបញ្ជាក់ផងដែរថា Oblak បានចូលរួមជាមួយ Atletico Madrid តាំងពីឆ្នាំ២០១៤ ដោយគិតមកដល់ពេលនេះរូបគេបង្ហាញខ្លួនឲ្យក្លិបដែលមានមូលដ្ឋាននៅរាជធានីរបស់ប្រទេសអេស្ប៉ាញមួយនេះបានចំនួន ២០៨ប្រកួត៕