ក្លាហានគ្រាន់បើ! ស្រីស្អាតមិត្តរួមសាលាជាមួយ Yeo Jin Goo ប្រកាសសុំណាត់ជួបលោក ដើម្បីមើលចិត្តគ្នា

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មាននិស្សិតស្រីម្នាក់ បានសរសេរសារខ្លីៗមួយ នៅលើទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យ ក្នុងន័យចង់ប្រកាសសុំណាត់ជួបមើលចិត្តគ្នាជាមួយ Yeo Jin Goo ដែលជានិស្សិតផ្នែកសម្ដែងនៅក្នុងសាលា ក្នុងករណីប្រសិនបើលោកមិនទាន់មានសង្សា។ដំណឹងនេះធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ពេញនៅក្នុងសាកលវិទ្យាល័យ ដោយសារតែមានមនុស្សជាច្រើន ចាប់អារម្មណ៍ទៅលើ Yeo Jin Goo ប៉ុន្តែគ្មានភាពក្លាហានដូចជានាងឡើយ។គួរបញ្ជាក់ផងដែរថា Yeo Jin Goo បានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យនេះ តាំងពីឆ្នាំ២០១៦។ ជាការពិតណាស់ មានស្រីៗជាច្រើន តែងតែស្រមៃថា បានណាត់ជួបគ្នាជាមួយលោក។ ពួកគេបានបង្ហោះសារបង្ហាញក្ដីស្រលាញ់ តាមគេហទំព័រ Facebook របស់សាលារៀនជារឿយៗ។ វាមិនមែនជារឿងចម្លែកនោះទេ ព្រោះសាកលវិទ្យាល័យភាគច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺមានគេហទំព័រ Facebook ផ្ទាល់ខ្លួនមួយ ដែលអនុញ្ញាតឲ្យនិស្សិត អាចចែកចាយព័ត៌មានគ្រប់យ៉ាង។ ហើយសិស្សសាលាភាគច្រើន បានប្រើប្រាស់វាដើម្បីស្វែងរក មិត្តស្រី/មិត្តប្រុសផងដែរ។ទន្ទឹមនឹងនេះដែរ នៅមិនទាន់មានការឆ្លើយតបណាមួយពី Yeo Jin Goo នៅឡើយទេ ព្រោះបច្ចុប្បន្នលោកកំពុងផ្តោតសំខាន់ទៅលើការងារ បន្ទាប់ពីរឿងភាគថ្មី Hotel Del Luna ដែលលោកសម្ដែង ទទួលបានភាគជោគជ័យកាន់តែខ្លាំង៕ទស្សនារូបភាពខាងក្រោម ៖
រូបភាពYeo Jin Goo
រូបភាព Yeo Jin Goo
រូបភាព Yeo Jin Goo
រូបភាព Yeo Jin Goo
រូបភាព Yeo Jin Goo
រូបភាព Yeo Jin Goo