សន្សំប្រាក់នៅ ប្រាសាក់ ជាជម្រើសដ៏ប្រសើរបំផុត!

  • ពុធ ០៤ កញ្ញា, ២០១៩ ១៦:៤៣
ភ្នំពេញ៖ នៅយុគសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ FinTech ការប្រើ «គណនីសន្សំ» ពិតជាជម្រើសដ៏ឆ្លាតវៃរបស់ប្រជាជនកម្ពុជា ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីគ្រប់គ្រងចរន្តសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលក្នុងការចាត់ចែងសាច់ប្រាក់លើមុខរបរទទួលទាន ឬអាជីវកម្ម ព្រមទាំងបានចំណូលការប្រាក់បន្ថែមផងដែរ។
សន្សំប្រាក់នៅប្រាសាក់ ជាជម្រើសដ៏ប្រសើរបំផុត
ប្រាសាក់ ជាគ្រឹះស្ថានមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា គឺពិតជាដៃគូផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អសម្រាប់អតិថិជន ពិសេសផ្តល់ជូនភាពងាយស្រួលដល់អតិថិជនក្នុងការចាត់ចែងសាច់ប្រាក់របស់ខ្លួនជាមួយនឹងការបើកគណនីសន្សំនៅប្រាសាក់។ អតិថិជននឹងទទួលបានអត្រាការប្រាក់ខ្ពស់ និងអាចគ្រប់គ្រងចំណូល និងចំណាយបានយ៉ាងងាយស្រួល ក៏ព្រោះតែអតិថិជនអាចធ្វើប្រតិបត្តិការសាច់ប្រាក់បានដោយខ្លួនឯងតាមរយៈសេវាធនាគារចល័ត និងម៉ាស៊ីនអេធីអឹមប្រាសាក់ដោយមិនគិតកម្រៃសេវាបានគ្រប់ពេលវេលាគ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព ហើយអាចធ្វើការត្រួតពិនិត្យរបាយការណ៍ប្រើប្រាស់សាច់ប្រាក់បានថែមទៀតផង។
សន្សំប្រាក់នៅប្រាសាក់ ជាជម្រើសដ៏ប្រសើរបំផុត
លោកស្រី ស៊ុយ សុខនាង នាយិកានាយកដ្ឋានសេវាធនាគាររបស់ប្រាសាក់បានលើកឡើងថា៖ សូមបើកគណនីសន្សំនៅប្រាសាក់ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ងាយស្រួលគ្រប់គ្រងសាច់ប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាពជាមួយលក្ខខណ្ឌងាយងាយ។សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងសាខា ប្រាសាក់ ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬសូមចូលទៅកាន់៖ www.prasac.com.kh