បុរសម្នាក់ត្រូវបញ្ឈប់ពីការងារ ក្រោយពីប្រពន្ធរបស់គាត់តាមទាន់នៅជាមួយស្រី (មានវីដេអូ)

ចិន៖ ថ្មីៗកន្លងទៅនេះ បុរសជនជាតិចិនម្នាក់ដែលធ្វើការជាលេខាធិការ ត្រូវបញ្ឈប់ពីការងារ ក្រោយពីប្រពន្ធរបស់គាត់តាមទាន់នៅក្នុងបន្ទប់ជាមួយស្រី។ប្រភពបានឲ្យដឹងថា លោក Jia Ding ជាលេខាធិការក្នុងទីប្រជុំជន Yongle ក្នុងទីក្រុង Zunyi ប្រទេសចិន។ នៅថ្ងៃកើតហេតុ ប្រពន្ធរបស់គាត់បានតាមទាន់គាត់នៅជាមួយស្រីស្នេហ៍ក្នុងសណ្ឋាគារមួយកន្លែង។យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ស្រីស្នេហ៍របស់លោក Jia Ding ព្យាយាមយកដៃបាំងមុខពីកាមេរ៉ា និងនិយាយទៅកាន់ស្ត្រីជាប្រពន្ធថា៖ ស្ត្រីជាប្រពន្ធបានតបដោយកំហឹងវិញថា៖
ទិដ្ឋភាពកើតហេតុ
ទិដ្ឋភាពកើតហេតុ
ប្រភពបានបន្ដថា ស្រីស្នេហ៍នោះបានអង្វរស្ត្រីជាប្រពន្ធមិនឲ្យប្រើប្រាស់ហិង្សាទៅលើរូបនាង។ ចំណែកលោក Jia Ding ក៏បានព្យាយាមរុញច្រានប្រពន្ធរបស់គាត់ចេញពីស្រីស្នេហ៍ទៀតផង។ ក្រោយពីបែកធ្លាយវីដេអូនេះទៅលើបណ្ដាញសង្គមនាៗមក ក្រុមគ្រួសាររបស់លោក Jia Ding បានប្រកែកថា នេះគ្រាន់តែជាកំហុសរបស់មនុស្សប្រុសទូទៅតែប៉ុណ្ណោះ គ្មានបញ្ហាធំនោះទេ។
លោក Jia Ding
យ៉ាងណាមិញ អាជ្ញាធរនៃទីប្រជុំជន Yongle បានពិភាក្សាជាមួយក្រុមការងារផ្សេងៗទៀត សម្រេចចិត្តដកហូតតំណែងពីលោក Jia Ding៕ សូមទស្សនាវីដេអូខាងក្រោម៖