ហេតុអ្វីបានជាអាហារពេលព្រឹក មានសារៈសំខាន់សម្រាប់លោកអ្នក? (មានវីដេអូ)

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ០៩:៣៤
ភ្នំពេញ៖ ការស្រាវជ្រាវបានបង្ហាញថា ថាមពលប្រមាណ ៨០ ភាគរយ ត្រូវបានបាត់បង់ក្នុងពេលដែលយើងគេងនាពេលយប់ ដូច្នេះវាពិតជារឿងចាំបាច់​ និងមិនអាចខ្វះបាននោះទេដែលយើងត្រូវការបំពេញថាមពលឡើងវិញ តាមរយៈការទទួលទានអាហារពេលព្រឹក ដើម្បីបង្កើនថាមពល និង​កម្លាំងខ្លាំងក្លាជួយ​រក្សា​ថាមពល​ឲ្យ​ស្ថិតស្ថេរ​ពេញ​មួយថ្ងៃ។ មិនបានបរិភោគអាហារពេលព្រឹក មានន័យថាពោះអ្នកទទេ គ្មានថាមពល គ្មានកម្លាំងកំហែង ប្រៀបដូចទៅនឹងអ្នកព្យាយាមបញ្ឆេះឡានដោយគ្មានប្រេងសាំងយ៉ាងដូច្នេះដែរ។អាហារពេលព្រឹក មានសារៈសំខាន់ណាស់ក្នុងការទ្រទ្រង់ថាមពល ធ្វើឱ្យស្មារតីមានភាពល្អប្រសើរ និងផ្តល់ការផ្តោតអារម្មណ៍បានល្អពេញមួយថ្ងៃ។ អាហារពេលព្រឹកមានតួនាទីចម្បងក្នុងការជួយឲ្យកូនៗលោកអ្នកមានការផ្តោតអារម្មណ៍បានយ៉ាងល្អ ហើយយកចិត្តទុកដាក់ និងមានការប្រុងប្រ័យត្នជាទីបំផុតក្នុងការធ្វើកិច្ចការងារអ្វីមួយ។ ដូច្នេះហើយកុមារអាចនឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការរៀនសូត្រ និងការលេងកម្សាន្តរបស់ពួកគេតាមរយៈការទទួលទានអាហារពេលព្រឹក។អាហារពេលព្រឹក ត្រូវបានចាត់ទុកថាជាអាហារដែលមានសារៈសំខាន់បំផុតសម្រាប់បរិភោគប្រចាំថ្ងៃ ហើយជាអាហារដែលមានតុល្យភាព និងធ្វើឲ្យទទួលបានសុខភាពល្អ។ វាមានសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់បង្កើនថាមពល ដែលកុមារត្រូវការជាចាំបាច់ដើម្បីធ្វើកិច្ចការងារប្រចាំថ្ងៃរបស់ពួកគេ។ ដូច្នេះវាជាការសំខាន់ណាស់ក្នុងការជ្រើសរើសម្ហូបអាហារ ឬភេសជ្ជៈដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនដែលរាងកាយត្រូវការជាចាំបាច់សម្រាប់ការលូតលាស់បានល្អ។ការញ៉ាំអាហារប្រកបដោយសុខភាព​ និងមានសុវត្ថិភាពនៅពេលព្រឹក ធ្វើឲ្យទទួលបានការផ្តោតអារម្មណ៍កាន់តែប្រសើរ មានអារម្មណ៍ល្អ និងបំពេញកិច្ចការងារទទួលបានលទ្ធផលល្អប្រសើរគួរជាទីពេញចិត្ត។ ម៉ៃឡូ គឺជាភេសជ្ជៈមួយប្រភេទដែលពេញនិយមបំផុត ហើយក៏ស័ក្តិសមបំផុតណាស់ដែរជាមួយអាហារពេលព្រឹក ដោយវាបានផ្តល់នូវសារធាតុបង្កើនថាមពលដែលកុមារត្រូវការសម្រាប់រាងកាយរឹងមាំ ​និងសុខភាពល្អ។ វាមិនត្រឹមតែជាភេសជ្ជៈមានរសជាតិសូកូឡាដ៏ឈ្ងុយឆ្ញាញ់ដែលជាការរួមផ្សំនៃម្សៅកាកាវប៉ុណ្ណោះទេ វាក៏ត្រូវបានផ្សំឡើងពីសារធាតុរ៉ែសំខាន់ៗជាច្រើនទៀតផងដែរដើម្បីបង្កើនថាមពល និង​កម្លាំងខ្លាំងក្លា ជួយ​រក្សា​ថាមពល​ឲ្យ​ស្ថិតស្ថេរ​ពេញ​មួយថ្ងៃ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពរបស់កុមារ ហើយសារធាតុទាំងនោះមានដូចជា៖
១. ផលិតឡើងពីសារធាតុធម្មជាតិពិតៗមានដូចជា៖ ស្រូវសាលី ទឹកដោះគោ និងកាកាវ
២. ជាអាហារូបត្ថម្ភ ដែលមានតុល្យភាព និងជួយឲ្យមានសុខភាពល្អ
៣. ម៉ៃឡូ មានផ្ទុកសារធាតុ PROTOMALT ដែលត្រូវបានផលិតចេញពីមីក្រូសារធាតុសម្រាប់ការផលិតថាមពលដ៏អស្ចារ្យ
៤. វីតាមីន B ជួយផលិតថាមពលដែលបានមកពីចំណីអាហារយ៉ាងមានប្រសិទ្ធភាព
៥. កាល់ស្យូមធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ
៦. ជាតិដែកសម្រាប់ផលិតកោសិកាឈាមក្រហម
៧. ជាផលិតផលអន្តរជាតិដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុន ណេសត្លេ
៨. ទទួលបានការជឿទុកចិត្តជាច្រើនជំនាន់មកហើយ
៩. រសជាតិឈ្ងុយឆ្ងាញ់ពីសូកូឡា និងស្រូវសាលី
១០. ជាភេសជ្ជៈ ដែលល្អបំផុតសម្រាប់ញ៉ាំប្រចាំថ្ងៃជាមួយអាហារពេលព្រឹក។
ភេសជ្ជៈម៉ៃឡូ
ជាមួយនឹងអត្ថប្រយោជន៍ទាំងអស់នេះ តើលោកអ្នក និងកូនៗរបស់អ្នក អាចខកខានមិនទទួលទានអាហារពេលព្រឹកទៀតដែរ ឬទេ? ដើម្បីស្វែងយល់បន្ថែមទៀត សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ផ្តល់ឱ្យកូនរបស់អ្នកនូវការចាប់ផ្តើមដ៏ល្អបំផុតចំពោះកិច្ចការប្រចាំថ្ងៃរបស់ពួកគេជាមួយភេសជ្ជៈម៉ៃឡូ៕