គ្រូកម្ពុជានិយាយថា ទង់ជាតិរបស់កម្ពុជា មានតម្លៃជាង Super Star នៅក្នុងចិត្តអ្នកគាំទ្រ

  • ពុធ ០៤ កញ្ញា, ២០១៩ ១៦:៥៩
ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាលោក Felix G.Dalmas បានលើកឡើងថាបើទោះបីជាមិនមានការកោះហៅកីឡាករដែលមានប្រជាប្រិយភាពមួយចំនួន ក៏មិនមានអ្វីចោទជាបញ្ហានោះដែរ ព្រោះបាល់ទាត់គឺជាការលេងជាក្រុម។
លោកFelix
លោក Felix ជឿជាក់និងសង្ឃឹមថាការប្រកួតនៅថ្ងៃស្អែកនេះនឹងមានអ្នកគាំទ្រចូលរួមទស្សនាច្រើនដើម្បីលើកទឹកចិត្តដល់កីឡាករ បើទោះបីមិនមានកីឡាករមួយចំនួនដែលជា Idol របស់អ្នកគាំទ្រក៏ដោយ។ លោក Felix បានប្រាប់ទៅកាន់អ្នកគាំទ្រថា ទង់ជាតិកម្ពុជាដែលស្ថិតនៅលើអាវរបស់កីឡាករ មានតម្លៃជាង Idol របស់អ្នកគាំទ្រទៅទៀត។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជានឹងមានភារកិច្ចបើកទ្វារពហុកីឡដ្ឋានជាតិ (អូឡាំពិក) ទទួលស្វាគមន៍ភ្ញៀវក្រុមជម្រើសជាតិហុងកុង ក្នុងវគ្គជម្រុះជុំទីពីរ FIFA World Cup Qatar 2022 នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ វេលាម៉ោង ៦:៣០នាទីល្ងាច៕