ខ្សែប្រយុទ្ធ Juventus មួយរូបត្រៀមលាក្លិបនៅខែមករាខាងមុខនេះ

  • ពុធ ០៤ កញ្ញា, ២០១៩ ១៧:០២
អ៊ីតាលី៖ យោងទៅលើការររាយការណ៍តាមរយៈសារព័ត៌មាន Corriere dello Sport កីឡាករ Mario Mandzukic បានត្រៀមលាគ្នារួចរាល់ហើយជាមួយក្លិប Juventus នៅខែមករា។ ខ្សែប្រយុទ្ធសញ្ជាតិក្រូអាតវ័យ ៣៣ ឆ្នាំរូបនេះទំនងជានឹងផ្លាស់ទៅប្រទេសចិនក្រោយទទួលបានការចាប់អារម្មណ៍តាំងពីឃើញក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup មកម្ល៉េះ ។  ដូចដែលបានបង្ហាញកាលពីម្សិលមិញ Mandzukic ត្រូវបានបាត់ពីបញ្ជីឈ្មោះកីឡាករដែលនឹងត្រូវលេងពានរង្វាន់ Champions League  ផងដែរដោយបង្ហាញពីជំហមិនចុះសម្រុងជាមួយ Juventus ចាប់តាំងពីការមកដល់របស់ Maurizio Sarri និងការវិលត្រឡប់របស់ Gonzalo Higuain ។
Mario Mandzukic
គួរបញ្ជាក់ផងដែរថាខ្សែប្រយុទ្ធ សញ្ជាតិក្រូអាតរូបនេះលេងអោយក្លិបសេះបង្កង់ Juventus បាន១៧៥ប្រកួត ដោយរកបាន៤៤គ្រាប់៕