បាត់មុខពីសិល្បៈយូរ រតនៈ មុន្នីសិលា កំពុងប្រើជីវិតឡូយឆាយ និងជិតក្លាយជាកូនក្រមុំឆាប់ៗ

ភ្នំពេញ៖ តារាសម្តែងភ្នែកស្រទន់ ដែលជាភាគច្រើន ឧស្សាហ៍សម្តែងនៅក្នុងបទ ខេមរៈ សេរីមន្ត កញ្ញា រត​នៈ មុន្នីសិលា កាលពីប៉ុន្មានឆ្នាំមុន នាងមានភាពល្បីល្បាញ នៅក្នុងរង្វង់សិល្បៈណាស់ តែបែរជាមួយរយៈចុងក្រោយ នាងបានដកខ្លួន ចេញពីការងារនេះទៅវិញ។ប៉ុន្តែក្រឡេកមើល ជិវិតរបស់នាង​នាពេលបច្ចុប្បន្ន ហាក់ដូចជា​មានការឡួយឆាយ ខុសប្លែកមុន ដោយនាងទើបតែប្តូរឡានទំនើបផងដែរ ពណ៌ក្រហមឆេះតែម្តង ដែលជាពណ៌នាំលាភនាំសំណាងដល់នាង។​អ្វីដែលកាន់តែពិសេស នាងក៏ជិតក្លាយជាកូនក្រមុំដ៏ស្រស់ស្អាត សម្រាប់គូអនាគតរបស់នាងផងដែរ ដោយកាលពីខែមីនា នាងក៏បានរៀបចំពិធីភ្ជាប់ពាក្យ ដូច្នេះមិនយូរមិនឆាប់មង្គលការរបស់នាង​នឹងចាប់ផ្តើមហើយ។ យ៉ាងណាមិញ ហ្វេនៗ ក៏បាននាំគ្នាជូនពរ ដល់រតនៈ មុន្នីសិលា ដែលរកឃើញ ក្តីសុខ និងសុភមង្គលរបស់ខ្លួន ជាមួយនឹងមនុស្សប្រុសដែលខ្លួនស្រលាញ់៕
រត​នៈ មុន្នីសិលា
រត​នៈ មុន្នីសិលា
រត​នៈ មុន្នីសិលា
រត​នៈ មុន្នីសិលា
រត​នៈ មុន្នីសិលា
រត​នៈ មុន្នីសិលា
រត​នៈ មុន្នីសិលា​ កាលថ្ងៃភ្ជាប់ពាក្យ
រត​នៈ មុន្នីសិលា រៀបចំពិធីលាភាពនៅលីវ
រថយន្តដែលនាងទើបតែទិញថ្មី
អនាគតស្វាមីនាង