Seo Yii Ahn ត្រូវគេសរសើរថា ស្អាតដោយមិនត្រូវការផាត់មុខគ្រប់ពេល​!!

កូរ៉េខាងត្បូង៖ តារាម៉ូដែលស្រីម្នាក់ Seo Yii Ahn កំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន ជាមួយនឹងរូបសម្រស់ដ៏ស្រស់ប្រិមប្រិយ និងរួបរាង​ដ៏សែនខ្ពស់របស់នាង។ជាពិសេស គេចាប់អារម្មណ៍ថា តារាស្រីរូបនេះ បើទោះបីជា ស្ថិតក្នុងស្ថានភាពបែបណា ឬក៏ទៅទីណាក៏ដោយ ក៏រូបនាង មិនសូវផាត់មុខមាត់ ខ្លាំងក្លានោះដែរ ភាគច្រើន នាងគូសតែចិញ្ចើមតែបន្តិច គឺជាការស្រេច។ មិនតែប៉ុណ្ណោះ រូបថតដែល Selfie នៅអាងទឹក ជាមួយនឹងស្នាមញញឹម យ៉ាងស្រស់ស្រាយ បានឆាបឆក់ យកបេះដូង ហ្វេន ទៅទាំងអស់ ហើយក្នុងរូបនោះ ក៏នាងមិនបានតុបតែងមុខនោះដែរ គឺបែបសាមញ្ញៗ ស្រាលៗ តែម្តង។យ៉ាងណាមិញ ការដែលធ្វើបែបនេះ បានធ្វើឲ្យហ្វេន សរសើរដែលនាង មិនចូលចិត្តផាត់មុខក្រាស់ៗ ដូចតារាឯទៀត ហើយការដែលមិនផាត់មុខ ជ្រុលហូសហេតុ សបង្ហាញឲ្យឃើញថា នាងមិនបានស្អាត ដោយសារតែ គ្រឿងតុបតែងមុខនោះទេ៕
Seo Yii Ahn
Seo Yii Ahn
Seo Yii Ahn
Seo Yii Ahn
Seo Yii Ahn
Seo Yii Ahn
Seo Yii Ahn