តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង!

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ០៨:៣៧
និយាយ​ដល់​រឿង​រោម​ច្រើន គ្នា​យើង​ខ្លះ​ចូល​ចិត្ត​ ពិសេស​ប្រុសៗ ប៉ុន្តែ​បើ​ចំពោះ​ស្រីៗ​វិញច្បាស់​ជា​ស្អប់​ខ្លាំង​មិនខាន។ រោម​ដុះ​ច្រើនលើ​ដង​ខ្លួន អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន ហើយបើ​គ្នា​យើង មិន​ចង់​មាន​រោម​ច្រើន​ ពិសេស​រោមក្លៀក ​មាន​វិធី​អាច​ដោះ​ស្រាយ​បាន។ យ៉ាង​ណាមិន​គួរ​ប្រើ​ថ្នាំកម្ចាត់​រោមទេ ព្រោះអាច​មាន​ផល​ប៉ះ​ពាល់​ស្បែក​យើង ណា​មួយ​ត្រូវ​ចាយ​លុយ​ថែម​ទៀត ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិចនិក​ជម្រុះរោមបែប​ធម្មជាតិ ដោយ​ប្រើ​ត្រឹមអាហារ និង​គ្រឿង​ផ្សំសាមញ្ញមួយ​ចំនួនអាច​រក​បាន​នៅ​ផ្ទះ។១- មូលហេតុស្រីៗដុះរោមនៅ​កន្លែង​យើងមិនចង់បាន– ប្រវត្តិគ្រួសារ៖ មូលហេតុដំបូងនាំ​មានដុះរោមលើមុខ និងខ្លួន គឺដោយ​សារហ្សែនតំណរពូជ។ បើប៉ាម៉ាក់ ឬ​បងប្អូនយើង មានវិបត្តជាមួយការដុះរោមនេះ គ្នាយើង​ទោះ​ជា​ស្រី​ក៏ដោយ ប្រកដជាមានឱកាសខ្ពស់ ដុះរោមច្រើន ឬដុះ​នៅ​តំបន់​មិនចង់បាននេះឯង។ ករណីទាំងនេះជាបញ្ហាតំណរពូជ ក៏​ជាសញ្ញាធម្មតា មិនមែនជាសញ្ញាអាក្រក់អ្វីទេ។
– ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ៖ ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក្រៅពីរាង​កាយ​គ្មា​​ជីវជាតិ និង​ឡើង​ទម្ងន់​ខ្លាំង ក៏អាចបណ្តាលមាន​ដុះ​រោម​យើង​មិនចង់បាន។ ជំងឺតំណពូជ បណ្តាលមកពីការផលិតអ័រម៉ូន LH លើស​កម្រិត ដែលរំញោចឲ្យបញ្ចេញអ័រម៉ូន Androgens ច្រើន នាំឲ្យ​មានអតុល្យភាពលំនឹងអ័រម៉ូនភេទនៅក្នុងខ្លួន។ លើសពី ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក៏អាចជាមូលហេតុធ្វើឲ្យ​ប្រព័ន្ធគ្រប់គ្រងជាតិស្ករនៅក្នុងឈាម មានការប្រែប្រួល​ដូច​គ្នា។
– ដុះរោមដោយគ្មានមូលហេតុពិត៖ នៅពេលមាន​ដុះរោមកើតឡើងដោយគ្មានលក្ខខណ្ឌមូលដ្ឋានជាក់​លាក់​នោះ ត្រូវគេ​ចាត់​ទុកជា​ការដុះរោមដោយគ្មានមូលហេតុ។ ក្នុងប្រភេទដុះរោមនេះ ប្រហែល​មិនបានរងផលប៉ះពាល់ពីមូលហេតុណាមួយ ដូចជា អតុល្យភាពអ័រម៉ូន ជំងឺផ្សេងៗ ឬជំងឺទាក់ទង DNA នោះ​ទេ។ ក្នុងករណីនេះ អ្នកវិទ្យាសាស្ត្រជឿថា មូលហេតុតែមួយគត់ គឺឫសសក់ងាយទទួលឥទ្ធិពលពីកម្រិតអ័រម៉ូនអង់ដ្រូសែនក្នុងឈាម។២- ឱសថ​ធម្មជាតិ​អាច​កម្ចាត់​រោម​យ៉ាង​មាន​ប្រសិទ្ធភាព– រមៀត និងទឹកដើម្បីកម្ចាត់ពុកមាត់៖ វិធីសាស្ត្រដែលមានប្រសិទ្ធភាពអាចប្រើរមៀតជំនួសទឹកដោះគោបាន ខណៈ​វិធី​ប្រើ​គឺ៖
ប្រើបរិមាណរមៀត ២ដង នៃទឹក លាយ​ចូលគ្នាក្នុងចានតែមួយ
លាយបញ្ចូលគ្នាឲ្យសព្វ រួចលាបម្តុំរោម ឬពុកមាត់ យើង​មិន​ចង់​បាន
ទុកចោលប្រហែលកន្លះម៉ោង
លាងចេញជាមួយទឹកក្តៅឧណ្ឌៗ
ជូតសម្អាតដោយកំណាតទន់ៗ។– ផ្នែក​សរបស់ស៊ុតមាន់៖ ស៊ុតមាន់សជួយ​ឲ្យ​សាច់ម៉ត់ ទន់រលោង យើង​ក៏​អាច​ប្រើរូបមន្តនេះ ២ ដង/អាទិត្យ ដើម្បីបានលទ្ធផលល្អបំផុត។ តិចនិក​ប្រើ​ស៊ុតមាន់កម្ចាត់​រោម​មាន​ដូច​ជា៖
លាយស៊ុតមាន់ស ជាមួយស្កស និង​ម្សៅពោត
កូរចូលគ្នារហូតទាល់ខាប់
លាបល្បាយនេះត្រង់រោមយើងមិនចង់បាន
ទុកចោលប្រហែលកន្លះម៉ាង បន្ទាប់មកលាងវាចេញ។– ក្រូចឆ្មា ស្ករ និង ទឹក៖ ល្បាយ​ក្រូច​ឆ្មា លាយស្ករ និងទឹក ក៏​អាច​ប្រើ​ជម្រុះ​រោមបាន​ដូច​គ្នា ហើយ​វិធី​ប្រើ​គឺ៖
ច្របាច់យកទឹកក្រូចឆ្មា
លាយចូលក្នុងទឹក និង ស្ករស បន្ទាប់មកច្របល់ឲ្យសព្វ
ពេលចាប់ផ្តើមខាប់ មានន័យថាល្មមប្រើហើយ លាបវាត្រង់រោមយើង​មិនចង់បាន
ទុកចោល ១៥នាទី ហើយលាងវាចេញ។– យ៉ាអួ ម្ស៉ៅក្រាម និងរមៀត៖ ល្បាយ​នេះ ក៏មាន​ប្រសិទ្ធភាព ​អាច​ប្រើ​ជម្រុះ​រោមបាន​ដែរ ហើយ​វិធី​ប្រើ​គឺ៖
បន្ថែមបរិមាណ យ៉ាអួ ម្សៅក្រាម និងរមៀត ស្មើគ្នា ចូលក្នុងចានមួយ
លាយចូលគ្នាឲ្យសព្វ ហើយម៉ាស្សាថ្នមៗ
ទុកចោល ១៥នាទី
លាងចេញជាមួយទឹកត្រជាក់។រោមមិនចង់បាន ប្រៀបដូចជាជំងឺទូទៅមួយ ទាំង​ប្រុសទាំង​ស្រីមិន​អាច​ទទួល​យក​បាន។ សំណាងល្អរូបមន្តឱសថខាងលើ គឺសាមញ្ញបំផុត និងមានប្រសិទ្ធភាពសម្រាប់គ្នា​យើង អាចជួយរក្សាភាពជឿជាក់ និងបង្កើនភាពស្រស់ស្អាតយើងទៀតផង។ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ​ ឬព្យាបាលជូនទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet