Zidane ទំនងអាចនឹងហៅកីឡាករ៤រូបមកចូលរួមក្រុមវិញដើម្បីត្រៀមលេងទល់នឹង Levante

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ០៨:៥៥
អេស្ប៉ាញ៖ លោក Zinedine Zidane និងកីឡាករដែលនៅសេសសល់របស់គាត់ដែលមិនជាប់កាតព្វកិច្ចជាតិបានវិលត្រឡប់ទៅហ្វឹកហាត់នៅ Valdebebas វិញនៅថ្ងៃពុធបន្ទាប់ពីឈប់សម្រាកអស់រយៈពេល ២ ថ្ងៃ។ Rodrygo Goes បានចូលរួមហ្វឹកហាត់ជាមួយក្រុមវិញ បន្ទាប់ពីរងរបួសសរសៃពួរថ្មីៗនេះ ខណៈ James Rodriguez និង Brahim Diaz ក៏បន្តហ្វឹកហាត់លើទីលានបន្ទាប់ពីការជាសះស្បើយពីរបួសសាច់ដុំរបស់ពួកគេ។
Rodrygo Goes, James Rodriguez និង Brahim Diaz
កីឡាករទាំងបីត្រូវបានគេរំពឹងថាអាចនឹងចូលប្រកួតទល់នឹង Levante នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយខណៈដែល Eden Hazard ក៏គួរមានតែវត្តមានផងដែរ។ Isco និង Marco Asensio នឹងមិនអាចលេងជំនួបទល់នឹង Levante បានទេដោយសារតែពួកគេរងរបួសដោយ Asensio អាចអវត្តមានយូរជាង Isco ។
Eden Hazard