Juventus មិនដាក់កីឡាករឆ្នើមដល់ទៅ ៣រូបក្នុងបញ្ជីឈ្មោះ Champions League

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ០៩:១១
អ៊ីតាលី៖ សេះបង្កង់ Juventus មិនបានដាក់ឈ្មោះខ្សែបម្រើ Emre Can និងខ្សែប្រយុទ្ធ Mario Mandzukic ក្នុងបញ្ជីឈ្មោះកីឡាករ ២២រូបដើម្បីលេងក្នុងព្រឹត្តិការណ៍ UEFA Champions League វគ្គចែកពូលនោះទេ។
កីឡាករ Mandzukic (ឆ្វេង) និងកីឡាករ Emre Can (ស្ដាំ)
ជាមួយគ្នានេះផងដែរខ្សែការពារកណ្ដាល និងជាប្រធានក្រុមកីឡាករ Giorgio Chiellini ក៏មិនមានឈ្មោះផងដែរ ដោយសារតែគេមានបញ្ហារបួសជង្គង់។
កីឡាករGiorgio Chiellini
យ៉ាងណាមិញ អ្នកចាត់ការទូទៅរបស់ Juventus លោក Maurizio Sarri បានដាក់កីឡាករចំណូលថ្មីចំនួន ៦រូបទៅក្នុងបញ្ជីឈ្មោះនោះ ដោយក្នុងនោះក៏មានខ្សែបម្រើ Aaron Ramsey ផងដែរ។ ជាការឆ្លើយតបខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ដែលកំពុងហ្វឹកហាត់ដើម្បីត្រៀមការប្រកួតជម្រុះ EURA 2020 កីឡាករ Emre Can បានសម្ដែងអារម្មណ៍មិនសប្បាយចិត្តចំពោះការដែលមិនមានឈ្មោះគេ ក្នុងបញ្ជីកីឡាករសម្រាប់ព្រឹត្តិការណ៍ UEFA Champions League ដោយបាននិយាយថា៖
កីឡាករ Emre Can
គួរបញ្ជាក់ផងដែរថា Juventus ស្ថិតនៅក្នុងពូល D សម្រាប់វគ្គចែកពូលពានរង្វាន់ UEFA Champions League រដូវកាលនេះ ដោយត្រូវតទល់ជាមួយ At.Madrid, Bayer Leverkusen និង Lokomotiv Moskva៕