កុំភ្លេចទៅគាំទ្រល្ងាចនេះទាំងអស់គ្នា!! សឿយ វិសាល បង្ហើបថាអ្នកគាំទ្រនឹងភ្ញាក់ផ្អើល

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ០៩:២០
ភ្នំពេញ៖ ការប្រកួតជម្រុះព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ជុំទីពីររវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិហុងកុងបានឈានដល់ថ្ងៃប្រកួតហើយ ពោលគឺនៅល្ងាចនេះថ្ងៃនេះ វេលាម៉ោង ៦:៣០ នាទី ក្នុងនៅពហុកីឡដ្ឋានជាតិ។ ជាមួយគ្នានេះ ខ្សែការពារជួរមុខក្នុងជម្រើសជាតិ សឿយ វិសាល បានផ្ដាំទៅអ្នកគាំទ្រថា បើទោះបីជាមិនមានកីឡាករល្បីឈ្មោះដែលជា Idol របស់អ្នកគាំទ្រ សូមឲ្យអ្នកគាំទ្រមកចូលរួមលើកទឹកចិត្តដល់ក្រុមជម្រើសជាតិទាំងអស់គ្នា។
កីឡាករសឿយ វិសាល
បន្ថែមលើសពីនេះ វិសាល ថាក្រុមជម្រើសជាតិនឹងបង្ហាញភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រសម្រាប់ការប្រកួតល្ងាចនេះ តាមរយៈការបង្ហាញឲ្យអ្នកគាំទ្រឃើញអំពីភាពរីកចម្រើនរបស់ក្រុមទាំងមូល។ សូមបញ្ជាក់ផងដែរថា បើតាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សំបុត្រប្រភេទ១ ត្រូវបានលក់អស់ ខណៈសំបុត្រប្រភេទនៅសល់ជាង ១ម៉ឺនសន្លឹកប៉ុណ្ណោះ៕