គួរអោយអាណិតណាស់!! ខ្សែការពារវ័យក្មេងកីឡាករ Angus MacDonald ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកាចសាហាវមួយ

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៣:២៨
អង់គ្លេស៖ Hull City មានការសោកសៅក្នុងការប្រកាសថា Angus MacDonald ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកពោះវៀនដំណាក់កាលដំបូង។កីឡាករ MacDonald អាយុ ២៦ ឆ្នាំទើបតែត្រលប់មកហ្វឹកហាត់ពេញលេញវិញដោយត្រូវបានគេបញ្ឈប់អស់រយៈពេលជិតមួយឆ្នាំដោយសារមានតំណក់ឈាមកកស្ទះសរសៃរឈាមក្នុងកំភួនជើង។
Angus MacDonald
Hull City បានបញ្ជាក់អោយដឹងថា៖Hull City បានបន្តទៀតថា៖“ក្លឹបសូមសំណូមពរដល់អ្នកគាំទ្រនិងប្រព័ន្ធផ្សព្វផ្សាយមេត្តាគោរពភាពឯកជនរបស់ Angus និងក្រុមគ្រួសាររបស់គាត់នៅពេលនេះ។ សូមបញ្ជាក់ផងដែរថារាល់ព័ត៌មានថ្មីៗស្តីពីស្ថានភាពរបស់គាត់នឹងត្រូវបានផ្តល់ជូនដោយក្លិប។”
Angus MacDonald
គួររម្លឹកផងដែរថា Hull បានចុះហត្ថលេខាជាមួយគាត់ពី Barnsley ដោយមិនបញ្ជាក់ពីថ្លៃឈ្នួល កាលពីខែមករាឆ្នាំ ២០១៨ ប៉ុន្តែគាត់បង្ហាញខ្លួនបានតែ ១៣ ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹបនៅ Championship មួយនេះ៕ប្រភព៖The Sun