ខ្យល់បក់ខ្លាំងពេក បណ្ដាលឲ្យរបាំងឃាំងផ្លូវរលំសង្កត់អ្នកដំណើរ (មានវីដេអូ)

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១០:១៣
ចិន៖ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ វេលាម៉ោង៣:៤២នាទីរសៀល មានឧបទ្ទវហេតុមួយបានកើតឡើងដោយរបាំងឃាំងផ្លូវបានរលំសង្កត់ទៅលើអ្នកដំណើរ នៅក្នុងទីក្រុង Guangzhou ប្រទេសចិន។យោងតាមវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញថា របាំងឃាំងផ្លូវ ត្រូវបានរលំដោយសារខ្យល់បក់ខ្លាំងពេក ដែលជាហេតុបណ្ដាលឲ្យរលំសង្កត់ទៅលើម្ដាយកូនពីរនាក់ដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ និងអ្នកដំណើរថ្មើរជើងចំនួនពីរនាក់ទៀត។ ក្រោយពីឃើញដូច្នេះ អ្នកដំណើរជុំវិញនោះបានស្ទុះនាំគ្នារត់ចេញពីរថយន្ដទៅជួយលើករបាំងឃាំងផ្លូវដ៏ធ្ងន់នោះចេញ។ជុំវិញហេតុការណ៍ខាងលើនេះជាឧបវហេតុចៃដន្យដោយសារខ្យល់ខ្លាំងប៉ុណ្ណោះ ដូច្នេះគ្មានការរាយការណ៍ទៅខាងប៉ូលិសនោះទេ។ យ៉ាងណាមិញ សម្រាប់អ្នកដំណើរដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ទិដ្ឋភាពកើតហេតុ
ទិដ្ឋភាពកើតហេតុ
ទិដ្ឋភាពកើតហេតុ
ទិដ្ឋភាពកើតហេតុ
WARNING: Dangerous Incident