អ្នកជំនាញផ្នែកចំណីអាហារថា៖ ការហូបតែគុជ គឺមិនល្អសម្រាប់សុខភាពនោះទេ ព្រោះតែវាពុំមានសារធាតុចិញ្ចឹម

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១០:២៤
ម៉ាឡេស៊ី៖ អ្នករាល់គ្នាភាគច្រើនអាចនឹងគិតថា ជាតិស្ករតែមួយមុខប៉ុណ្ណោះ ដែលយើងត្រូវបារម្ភនៅពេលហូបតែគុជ ប៉ុន្តែការពិតនោះ វាមានផលប៉ះពាល់ទៅដល់សុខភាពច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។ជាក់ស្តែង លោកស្រី Mastari Mohamad អ្ន​កជំនាញផ្នែកចំណីអាហារនៅក្នុងប្រទេសម៉ាឡេស៊ីបានមានប្រសាសន៍ថា ការហូបតែគុជ គឺពុំមានសារធាតុចិញ្ចឹមផ្តល់ដល់រាងកាយនោះទេ ពោលគឺមានតែជាតិកាបូអ៊ីដ្រាត និងកាឡូរីតែប៉ុណ្ណោះ។
រូបតំណាង
លោកស្រីបន្ថែមទៀតថា គុជដែលយើងហូបនៅក្នុងតែគុជនោះ ប្រសិនបើយើងហូបច្រើន វានឹងធ្វើឱ្យប៉ះពាល់ទៅដល់ប្រពន្ធរំលាយអាហាររបស់យើងទៀតផង។លោកស្រី Mastari បានពន្យល់ថា៖
រូបតំណាង
លោកស្រី Mastari បន្តឱ្យដឹងទៀតថា ជាទូទៅមនុស្សគួរតែទទួលទានជាតិស្ករក្នុងកម្រិតអតិបរមាចន្លោះពី ៥ ទៅ ១០ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។ប៉ុន្តែនៅក្នុងតែគុជមួយកែវផ្ទុកនូវជាតិស្ករពីចន្លោះ ៨ ទៅ ២០ស្លាបព្រាកាហ្វេឯណោះ ដែលចំនួនទាំងនេះពិតជាហួសកម្រិតច្រើនខ្លាំងមែនទែន​ ហើយតែគុជក៏ត្រូវបានជាប់ឈ្មោះជាភេសជ្ជៈដែលប៉ះពាល់ទៅដល់សុខភាពខ្លាំងបំផុតដែរ។ដូច្នេះសម្រាប់មិត្តយុវវ័យទាំងឡាយ សូមកុំសូវហូបវាច្រើនពេក ព្រោះវាពិតជាមិនល្អសម្រាប់សុខភាពរបស់យើងទេ៕
រូបតំណាង
រូបតំណាង