ប្រធានក្រុមតោខៀវ Chelsea កីឡាករ Cesar Azpilicueta អាចនឹងវិលត្រឡប់ទៅប្រទេសអេស្ប៉ាញវិញប្រសិនបើកីឡាករវ័យក្មេងរូបនេះដណ្ដើមកៅអីគាត់

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១០:១៧
អង់គ្លេស៖ ប្រធានក្រុមតោខៀវ Chelsea កីឡាករ Cesar Azpilicueta អាចនឹងធ្វើការវិលត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ ប្រសិនបើគាត់បាត់បង់កន្លែងរបស់គាត់ទៅនឹងកីឡាករវ័យក្មេងដែលកំពុងរះ Reece James ។ស្ថានភាពរបស់ Azpilicueta កំពុងត្រូវតាមដានដោយ Real Sociedad និង Athletic Bilbao ដែលកំពុងចាប់ចិត្តទៅលើកីឡាកររូបនេះ ក្រោយពីមានការរិះគន់ចំពោះទម្រង់លេងរបស់ខ្សែការពារសញ្ជាតិអេស្ប៉ាញ ក្រុមតោខៀវនៅរដូវកាលនេះ។
ប្រធានក្រុមតោខៀវ Chelsea កីឡាករ Azpilicueta
James កំពុងស្ថិតក្នុងផែនការ ជម្រើសដំបូងរបស់ លោកFrank Lampard ដោយខ្សែការពារស្តាំវ័យ ១៩ ឆ្នាំរូបនេះអាចនឹងដាក់សម្ពាធ Azpilicueta នៅពេលដែលគាត់បានជាសះស្បើយពីការវះកាត់កជើង។
Reece James
គ្រូបង្វឹកក្រុមតោខៀវ Chelsea គឺលោក Lampard បានបង្ហាញនូវការពេញចិត្តទៅលើ Mason Mount, Tammy Abraham និង Fikayo Tomori ដែលគាត់ចង់នាំយកកីឡាករវ័យក្មេងឆ្នើម ៗផ្សេងទៀតមកលេងអោយក្លឹប។ជាពិសេសកីឡាករ Tammy Abraham រីកចំរើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់ Lampard ក្នុងការផ្តល់ឱកាសដល់យុវជនរូបនេះក្នុងការបង្ហាញសមត្ថភាព ដោយរកបាន ៤ គ្រាប់ហើយក្នុងរដូវកាលនេះដោយរូបគេបានចំណាយពេល ៣ រដូវកាលចុងក្រោយដើម្បីហ្វឹកហាត់សមត្ថភាពនៅ ក្របខណ្ឌ Championship អំឡុងពេលខ្ចីជើងនៅ Bristol City, Swansea និង Aston Villa៕ប្រភព៖ Mirror