អ្នកណាថាមនុស្សល្អិត តែងខ្លួនមិនស្អាត? មើលខៀវ សានសាណា លេងខ្លួនម្តងៗ មិនឲ្យចាញ់តារាស្រីខ្ពស់ៗប៉ុន្មានទេ

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ ស្គាល់ពីពិធីការិនីរាងតូចច្រឡឹង ដ៏មានការពេញនិយមខ្លាំងលើវិថីសិល្បៈនោះគឺ អ្នកនាង ខៀវ សានសាណា ជាមួយនឹងថ្វីមាត់និយាយនិងភាសាបរទេសរបស់ខ្លួន ធ្វើបណ្ដាប្រិយមិត្ត មានការកោតសរសើរទៅលើរូបនាងខ្លាំងមែនទែនក្នុងពេលបច្ចុប្បន្ននេះ។
 លើសពីនេះទៅទៀតនោះអ្នកនាង ខៀវ សានសាណា ក៏មានទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយនឹងសកម្មភាពប្រចាំថ្ងៃ និងការងារសិល្បៈរបស់ខ្លួន ដែលតែងតែបង្ហាញនៅលើបណ្ដាញសង្គមនាពេលកន្លងមក។ ជាក់ស្ដែង បើតាមការបង្ហោះរូបភាព ជាច្រើនរបស់អ្នកនាង ខៀវ សានសាណា នៅលើគណនីហ្វេសប៊ុករបស់ខ្លួន នាពេលកន្លងមក ជាមួយស្ទាយ៍ស្លៀកពាក់តុបតែងខ្លួនមិនថាជាលក្ខណៈការងារឬដំណើកម្សាន្តនោះទេ សុទ្ធទទួលកាសរសើពីសំណាក់ទស្សនិកជន ថាស្អាតស្ទើរតែគ្រប់គ្នាតែម្ដង។
 បើទោះបីជាពិធីការិនីដ៏មានប្រជាប្រិយភាពរូបនេះ មានរូបរាងតូចច្រឡឹងបែបនេះក៏ដោយ អ្នកនាង ខៀវ សានសាណា នៅតែនិយមតុបតែងខ្លួន មិនថាសម័យឬប្រពៃពណីនោះទេ សុទ្ធតែស្រស់ស្អាតខ្លាំងមិនចាញ់តារាស្រីលំដាប់ៗជួរមុខនោះទេៗ។
 គួរឲ្យដឹងឲ្យដឹងផងដែរ ក្នុងពេលបច្ចុប្បន្ននេះអ្នកនាង ខៀវ សានសាណា មានវ័យមិនតិចនោះទេ បើប្រៀបធៀបជាមួយនឹង ពេលចូលប្រឡូកក្នុងសង្គមសិល្បៈលើកដំបូង ជាមួយនឹងសព្វថ្ងៃនេះមើលសម្រស់នៅតែក្មេងស្អាតជាងវ័យដដែល៕
 តោះទៅទស្សនារូបភាពទាំងអស់គ្នា៖
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា និង ជា វណ្ណរិទ្ធ
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា