Barcelona ច្រានចោលឱកាសនាំយកកីឡាករឆ្នើមពីលីគកំពូលអង់គ្លេសមួយរូបក្នុងតម្លៃ ៤៥លានផោន!!

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១១:០៣
បរទេស៖ យោងតាមសេចក្តីរាយការណ៍  Barcelona បានច្រានចោលឱកាសចុះហត្ថលេខាលើ Lucas Moura ក្នុងរដូវក្តៅនេះ។កីឡាករ Lucas Moura អាយុ ២៧ ឆ្នាំបានបង្ហាញខ្លួន៣ប្រកួត អោយ Spurs ក្នុងរដូវកាលនេះដែលជាអ្នកស៊ុតបញ្ចូលទីតាមស្មើក្រុម Manchester City ក្នុងលទ្ធផល ២-២។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះក៏បានស៊ុតបាល់បញ្ចូលទីចំនួនបីគ្រាប់ដើម្បីជួយឱ្យ Spurs ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនដែរ។ ប៉ុន្តែរឿងនោះមិនបានទាក់ចិត្ត Spurs អោយរក្សារូបគេនោះទេដោយក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍នេះ ត្រូវបានគេរាយការណ៍ថាមានចិត្តចង់អោយ Moura ចាកចេញក្នុងរដូវកាលដោះដូរកីឡាកររដូវក្តៅ។សារព័ត៌មាន Mundo Deportivo បានរាយការណ៍ថា Lucas Moura បានស្ថិតនៅលើរ៉ាដារបស់ Barcelona នៅរដូវក្តៅនេះនៅពេលពួកគេចង់នាំយកកីឡាកររូបនេះមកពង្រឹងតំបន់ប្រយុទ្ធ។
ខណៈដែល Spurs បានបើកចំហរដើម្បីឈានដល់កិច្ចព្រមព្រៀងពួកគេបានទាមទារឱ្យ Barca បង់ប្រាក់យ៉ាងតិច ៤៥ លានផោន (៥០ លានផោន) ដើម្បីចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ PSG ប៉ុន្តែតម្លៃនោះធ្វើអោយអ្នកចាត់ការក្រុម Barca លោក Ernesto Valverde រកជំរើសផ្សេងទៀត៕ប្រភព៖ Mirror