អុញនោះ!! Neymar និង Barcelona ឡើងតុលាការ ប្រឈមមុខគ្នាលើបញ្ហាមិនគួរឲ្យជឿមួយនេះ

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១១:០១
អេស្ប៉ាញ៖ ឈានដល់ថ្ងៃទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបបិទ ខ្សែប្រយុទ្ធប្រេស៊ីល Neymar នៅតែជាកីឡាកររបស់ Paris Saint-Germain បើទោះបីជាមានព័ត៌មានជាច្រើនបានលេចឭមកថាគេអាចនឹងត្រឡប់មកលេងនៅ Barcelona វិញក្ដី។
កីឡាករ Neymar
យ៉ាងណាមិញ ខ្សែប្រយុទ្ធរូបនេះនឹងត្រឡប់មកកាន់តំបន់កាតាឡាន់នៅថ្ងៃទី២៧ ខែកញ្ញានេះ ដើម្បីឡើងតុលាការដោះស្រាយរឿងលុយជាមួយ Barcelona តាំងពីឆ្នាំ២០១៦។ នៅពេលដែលចុះកិច្ចសន្យាថ្មីជាមួយ Barcelona ក្នុងឆ្នាំ២០១៦ Neymar បានទទួលត្រឹមតែ ១៤លានអឺរ៉ូប៉ុណ្ណោះ ក្នុងចំណោមប្រាក់សរុប ៤០លានអឺរ៉ូ ខណៈម្ចាស់ជើងឯក La Liga រដូវកាលមុននៅជំពាក់ ២៦លានអឺរ៉ូទៀត។
កីឡាករ Neymar កាលនៅជាកីឡាកររបស់ Barcelona
គួរបញ្ជាក់ផងដែរថា នៅពេលដែល Neymar ចាកចេញពី Barcelona ទៅចូលរួមជាមួយ PSG គេមិនបានទទួលប្រាក់បន្ថែម ២៦លានអឺរ៉ូនោះទេ ហើយពេលនេះរឿងក្ដីមួយនេះកំពុងស្ថិតនៅក្នុងដៃរបស់តុលាការ៕