ទោះអត់ស៊ិចស៊ីបញ្ចេញសាច់ ក៏Jennie ធ្វើឲ្យហ្វេនៗ ឈ្លក់វង្វេងជាមួយ សម្រស់នាងបានដែរ!

កូរ៉េខាងត្បូង៖ ក្រុមតារាចម្រៀងនារី ល្បីឈ្មោះលំដាប់ជួរមុខ Blackpink បានឆាបយកប្រជាប្រិយភាពពីសំណាក់ហ្វេនៗ ទាំងក្នុងនិងក្រៅប្រទេស បានមិនចេះតិចទេ តាមរយៈ បទចម្រៀង ក៏ដូចជាក្បាច់រាំយ៉ាងរស់រវើក គួរឲ្យសរសើរ។លើសពីនេះ​ សមាជិកទាំង៤រូប មានសម្រស់ទាក់ទាញ និងឃ្យូតៗមិនចាញ់គ្នានោះទេ ធ្វើឲ្យអ្នករាល់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះដែរ Jennie ជាសមាជិកមួយរូប ដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់ បានឈ្លក់វង្វេងជាមួយ ស្ទាយ៍តុបតែងខ្លួន បានស្រស់ស្អាត គ្រប់រសជាតិតែម្ដង។​ជាក់ស្ដែង ថ្មីៗនេះ Jennie បានធ្វើឲ្យហ្វេនៗ សឹងតែដាច់ផ្ងារ ព្រោះតែសម្រស់ដ៏ស្រស់ផូផង់ តាមបែបធម្មជាតិរបស់នាង។​ តាមរយៈរូបភាពដែលនាង ទើបតែបង្ហោះក្នុង បណ្ដាញសង្គមអ៊ីនស្ដារក្រាម ក្នុងឈុតអាវក្រឡា វែងរលុងៗ ពណ៌លឿងជាមួយ ខោជើងធំពណ៌ខ្មៅ ដែលជាស្ទាយ៍សុភាពៗ កម្រនឹងឃើញនាង លេងខ្លួនបែបនេះណាស់។ប៉ុន្តែ យ៉ាងណាមិញ ទោះជា Jennie ខំលេងស្ទាយ៍សុភាព បែបណាក៏ដោយ ក៏នាងមិនភ្លេចថតរូបជាមួយនឹងទឹកមុខស្ងួតបែបស៊ិចស៊ី បង្ហាញពីទម្រង់មុខ​ ស្រស់ស្អាតបែបធម្មជាតិ ធ្វើឲ្យហ្វេនៗឃើញហើយលង់ស្នេហ៍ គ្រប់គ្នាតែម្ដង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖  
Jennie ក្នុងស្ទាយ៍ស៊ិចស៊ី
Jennie ក្នុងស្ទាយ៍ស៊ិចស៊ី
Jennie ក្នុងស្ទាយ៍ស៊ិចស៊ី
Jennie ក្នុងស្ទាយ៍ស៊ិចស៊ី
Jennie ក្នុងស្ទាយ៍សុភាព