Minho និងSehun បង្ហាញការគាំទ្ររបស់ខ្លួនយ៉ាងពេញទំហឹង ដល់សមាជិកSuper M សម្រាប់ការត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

កូរ៉េខាងត្បូង៖ នៅក្នុងព្រឹកថ្ងៃ​ទី​៤ ខែកញ្ញា​ នេះ​មាន​ការចែករំលែក ​នៅ​រូបភាព​​​ជាច្រើន​ ​របស់ក្រុម អ្នកគាំ​ទ្រ​របស់ក្រុមEXO និងSHINee នៅ​ពាសពេញ​លើ​​បណ្តាញ​សង្គម ដែលរូប​នោះ ​គឺ​ជា​រូបនៃរថយន្ត​​ម្ហូបអារហារ ក៏​ដូច​ជាកាហ្វេដែល​សមាជិក​ដទៃ ​ផ្ញើទៅ​គាំ​ទ្រ​សមាជិករបស់ខ្លួន ​ដែលបាន​បង្ហាញ​ខ្លួន​ក្នុង ក្រុម​Super M នោះ​តែ​ម្តង។ យ៉ាងណាម៉ិញ​ ​ក្រុម​ចម្រៀងបុរសថ្មី​ដែល​បង្កើត​ឡើង ​ដោយ​សមាជិកចាស់ៗ​នៅក្នុង​ក្រុមល្បី​ៗ ​ប្រចាំ​ផលិតកម្ម​SM ដែល​មាន​ឈ្មោះ​ថាSuperM កំពុង​តែ​មមាញឹកនឹង​ការ​ត្រៀម​បង្ហាញខ្លួន ​ជា​លើកដំបូង​នោះ ក៏​មាន​ការគាំទ្រ​ក៏​ដូច​ជា ការ​​ជម្រុញទឹក​ចិត្ត​យ៉ាង​ពេញ​ទំហឹង ​ពី​សមាជិកដទៃៗ​ទៀត​ផងដែរ។ ជាក់ស្តែង​នៅ​ពេលដែល ​សមាជិកក្រុម​របស់​Super M កំពុង​តែ​ចេញ​ថត​វីដេអូ​ចម្រៀងនោះ​ គេឃើញ​ Minho បើទោះបី​មិន​បាន​មកគាំទ្រ​​ដោយ​ផ្ទាល់​ ដោយសារ​តែ​រូប​គេ​​កំពុង​តែ​ ជាប់បំពេញកាតព្វកិច្ចជាកងទ័ព ក៏ដោយ ​ក៏​រូប​គេ​បាន​បញ្ជូន​រថយន្ត​កាហ្វេ ​ទៅ​ដល់កន្លែង​ថត ដើម្បី​បង្ហាញ​នៅការគាំទ្រ​​ក៏ដូច​ជា ​ផ្តល់​នៅ​ភាព​កក់ក្តៅ​ដល់ មិត្តរួម​ក្រុម​របស់ខ្លួនTaemin ផងដែរ។ ​មិន​ឲ្យ​ចាញ់​សិស្សច្បងទេSehun សមាជិក​ក្រុម​EXO ក៏​បង្ហាញ​នៅ​កា​រគាំទ្រ​របស់ខ្លួន​ទៅកាន់ ​សមាជិក​ក្នុង​ក្រុម​របស់ខ្លួន​គឺ​Kai និងBaekhyun​ដែរ។ ពោល​គឺ​Sehun បាន​បញ្ជូន​ម្ហូបអាហារ​ជា​មួយ ​នឹង​សារ​ដែល​បាន​សរសេរថា៖ នៅ​លើផ្ទាំង​រូប​នៃ ​​សមាជិកទាំង​ពីរ​ផងដែរ។ គួរបញ្ជាក់ផងដែរថា Super M បាននឹងកំពុងតែ​ត្រៀម​នៅ ​ការបង្ហាញ​ខ្លួន​របស់​ពួកគេ​ជា​លើកដំបូង ​នៅ​ថ្ងៃ​ទី​៤ ខែ​តុលា​ ខាងមុន​នេះ​ផងដែរ៕
សមាជិកក្នុងក្រុមSuper M
សមាជិកក្នុងក្រុមSuper M
សមាជិកក្នុងក្រុមSuper M
រថយន្ត​កាហ្វេដែល​Minho ផ្ញើទៅឲ្យ​Taemin
រថយន្តម្ហូបអាហារដែល​Sehun ផ្ញើទៅ​ឲ្យ​​Kai និងBaekhyun