កាលពីជំនាន់ឆ្នាំ ២០១០ ស្ទីលគូសភ្នែកបែបនេះ ពេញនិយមបំផុតហើយ

កូរ៉េខាងត្បូង ៖ រូបភាពទាំងនេះនឹងធ្វើឲ្យប្រិយមិត្តបានដឹងថា កាលពីជំនាន់ឆ្នាំ២០១០ ស្ទីលផាត់ភ្នែករបស់តារាកូរ៉េល្បីៗ គេពេញនិយមបែបណាខ្លះ។ជាការពិតណាស់ មិនមែនទើបតែមានក្នុងពេលបច្ចុប្បន្ននោះទេ តាមពិតស្ទីលតុបតែងមុខបែប Cute Cute វាមានតាំងពីយូរណាស់មកហើយ។ ជាក់ស្ដែងកាលពីជំនាន់ជាង ១០ឆ្នាំមុន គេនិយមផាត់ភ្នែកពណ៌ខ្មៅៗ ទាំងលើទាំងក្រោម លាបក្រែមពណ៌ស្លេកៗ ហើយគូសត្របកភ្នែកជាទម្រង់ស្រះអិ ឬក៏បះកន្ទុយខ្លាំង និងផាត់ថ្ពាល់ពណ៌ផ្កាឈូក ដើម្បីឲ្យមើលទៅឃើញភ្នែកធំ និងថ្ពាល់ប៉ោងៗ Cute។យ៉ាងណាមិញ បើប្រៀបនឹងបច្ចុប្បន្ន វាមានភាពខុសគ្នាខ្លាំង ទាំងផលិតផលប្រើប្រាស់ និងបច្ចេកទេសផាត់។ ទោះបីពណ៌ខ្មៅនៅតែពេញនិយម ប៉ុន្តែស្ទីលថ្មីបច្ចុប្បន្ននេះ គេនិយមផាត់ពណ៌ខ្មៅ លាយជាមួយនឹងពណ៌ភ្លឺៗ ដើម្បីមើលឃើញពណ៌កាន់តែដិតច្បាស់ បង្ហាញភាពទាក់ទាញជាងមុន៕តោះមកទស្សនារូបភាពខាងក្រោម ៖
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពកាលពី ២០១០ និង ២០១៩
រូបភាពកាលពី ២០១០ និង ២០១៩
រូបភាពកាលពី ២០១០ និង ២០១៩