ក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអចលនទ្រព្យ Urban Village លើការទទួលសិទ្ធិផ្តាច់មុខ ក្នុងការលក់ខុនដូ នៅតៃវ៉ាន់!

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៣:៤៨
ភ្នំពេញ៖ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) ត្រូវបានអញ្ជើញជាកិត្តិយសដោយក្រុមហ៊ុនអចលនទ្រព្យ Urban Village ដើម្បីចុះកិច្ចព្រមព្រៀងលើការទទួលសិទ្ធិផ្តាច់មុខក្នុងការលក់ខុនដូនៅតៃវ៉ាន់ ដោយក្នុងគោលបំណងបង្កើតកិច្ចសហការទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យ។ កិច្ចសហការនេះនឹងឱ្យភាគីទាំងពីររួមគ្នាជាកម្លាំង ដើម្បី ឆ្ពោះទៅរកទីផ្សារដ៏ល្អឥតខ្ចោះសម្រាប់វិនិយោគិន។
Prestige Homes (Cambodia)
លោក Roger Liu ជាប្រធានតំណាងខុនដូ នៅតៃវ៉ាន់ និងលោក Ben Li ជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Urban Village បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោយមានវត្តមាន ជាសក្ខីភាពរបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ ដែលបង្ហាញពីការរួមគ្នាមួយក្នុងការបង្កើតនូវអ្វីអស្ចារ្យសម្រាប់ភាគី។ តាមរយៈកិច្ចព្រមព្រៀង ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងស្រប ច្បាប់នេះ ក្រុមហ៊ុនទាំងពីរប្តេជ្ញាសម្រេចឱ្យបាននូវសមិទ្ធផលគោលដៅរួម ក៏ដូចជាអត្ថប្រយោជន៍ សម្រាប់វិនិយោគិនផងដែរ។
ពិធីចុះកិច្ចព្រមព្រៀង
លោក Ben បានសម្តែងក្តីសោមន្សរីករាយចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ និង បានថ្លែងថា ជាមួយការអភិវឌ្ឍន៍ឥតឈប់ឈររបស់ក្រុមហ៊ុនយើង និងកិច្ចសហប្រតិបត្តិការល្អបំផុតជាមួយក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) បានបង្ហាញពីភាពជោគជ័យដ៏អស្ចារ្យក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ លោកជឿជាក់យ៉ាងមុតមាំលើក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) ក្នុងការទទួលសិទ្ធិភ្នាក់ងារលក់ផ្តាច់មុខនេះថា នឹងផ្តល់នូវសមិទ្ធផលផ្លែផ្កាបន្ថែមទៀតនាពេលខាងមុខឆាប់ៗនេះ។
ពិធីចុះកិច្ចព្រមព្រៀង
លោក Dr. Raymond Choi ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) បានថ្លែងថា៖
ពិធីចុះកិច្ចព្រមព្រៀង
សម្រាប់ព័ត៌មានបន្ថែមរបស់ក្រុមហ៊ុន Prestige Homes (Cambodia) សូមចូលទៅក្នុង គេហទំព័រ www.prestigehomeskh.com ឬធ្វើការទំនាក់ទំនងផ្ទាល់មកកាន់លេខ៖០២៣ ៨៨៨ ៨០៧។ បុគ្គលិកយើងខ្ញុំរីករាយ និងស្វាគមន៍ទទួលទូរស័ព្ទរបស់លោកអ្នកដោយក្តីរីករាយបំផុត៕