ខ្លាំងបាត់!! ស្ងាត់ៗ Arsenal លួចទាក់ទង R.Madrid ដើម្បីនាំយក កីឡាករជួរមុខរូបនេះ

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៣:៤៩
អង់គ្លេស៖ Arsenal ត្រូវបានគេរាយការណ៍មកថាបានទាក់ទងទៅ Real Madrid អំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល Vincius Junior
កីឡាករVincius Junior
ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Vincius Junior រកគ្រាប់បាល់បាន ៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ១៣ដង ក្នុងចំណោមការបង្ហាញខ្លួននៅលើទីលានសរុបបាន ៣៦ប្រកួតឲ្យ Real Madrid កាលពីរដូវកាលមុន។ យោងតាមប្រភពពី UOL នាយកផ្នែកបច្ចេកទេសរបស់កាំភ្លើងធំលោក Edu បាននិយាយប្រាប់ទៅកាន់ក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេង Vincius Junior មកកាន់កីឡដ្ឋាន Emirate។ បន្ថែមលើសពីនេះទៀត កន្លែងលេងរបស់ Junior ក៏ស្ថិតនៅក្នុងភាពក្ដៅផងដែរ ក្រោយការមកដល់របស់ខ្សែប្រយុទ្ធប៊ែលហ្សិក Eden Hazard ពី Chelsea។
កីឡាករ Vincius Junior (អាវស)
យ៉ាងណាមិញ អ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane បាននិយាយថាខ្សែប្រយុទ្ធមកពីទ្វីបអាមេរិកខាងត្បូងរូបនេះមិនមែនសម្រាប់លក់នោះទេ ទោះបីជាក្នុងតម្លៃខ្ពស់យ៉ាងណាក៏ដោយ៕