យកកូនគេមកចិញ្ចឹមតាំងតែពីតូច រហូតដល់ធំប៉ុណ្ណេះទៅហើយ ចុងក្រោយ Tanya ត្រូវម្ដាយបង្កើត យំអង្វរសុំយកកូនទៅវិញ

ថៃ៖ រយៈពេលជាង១៤ឆ្នាំមកហើយ ដែលតារាសម្ដែងស្រីជើងចាស់ អ្នកនាង Tanya និងស្វាមី បានចាប់ដៃគ្នាសាងជីវិតគ្រួសារ យ៉ាងមានសុភមង្គល ដោយក្នុងនោះក៏មានកូនស្រីចិញ្ចឹមម្នាក់ ដែលទទួលយកមកចិញ្ចឹម ពីប្រទេសអាមេរិកផងដែរ។ជាការពិតណាស់ ដោយសារតែតារាសម្ដែងស្រី Tanya មិនអាចមានកូនជាសាច់ឈាមផ្ទាល់របស់ខ្លួន រូបនាង និងស្វាមី​ ក៏សម្រេចចិត្តសុំកូនស្រីនារីថៃម្នាក់ ដែលរស់នៅឯប្រទេស​សហរដ្ឋ​អាមេរិក ដើម្បីយកមកចិញ្ចឹម ហើយបើគិតមកទល់ពេលនេះ កូនស្រីចិញ្ចឹមរបស់តារាស្រីរូបនេះ ក៏មានវ័យ១២ឆ្នាំហើយផងដែរ។ដោយឡែក កាលពីពេលថ្មីៗនេះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺស្រាប់តែម្ដាយបង្កើត របស់កូនស្រី អ្នកនាង Tanya បានហោះមកប្រទេសថៃ ក្នុងគោលបំណងប្រាប់ថាចង់ជួបមុខកូនតែម្ដងប៉ុណ្ណោះ ប៉ុន្តែពេលដែលបានជួបហើយ ក៏ស្រាប់តែបានយំសុំអង្វរឲ្យតារាស្រីរូបនេះ ប្រគល់កូនស្រីឲ្យទៅខ្លួនវិញ។យ៉ាងណាមិញ ដោយសារតែការទទួលយកកូនមកចិញ្ចឹមនេះ មានការទទួលស្គាល់ស្របទៅតាមផ្លូវច្បាប់ និងជាពិសេសក៏ជាការសម្រេចចិត្តរបស់ កូនស្រីចិញ្ចឹម អ្នកនាង Tanya ផងនោះ ទើបធ្វើឲ្យស្រ្តីដែលជាម្ដាយបង្កើត ក៏គ្មានសិទ្ធក្នុងការចាប់បង្ខំយកកូនស្រីខ្លួនត្រឡប់ទៅវិញនោះឡើយ៕
គ្រួសារ​​ Tanya
Tanya និងកូនស្រីចិញ្ចឹម
Tanya និងកូនស្រីចិញ្ចឹម
កូនស្រីចិញ្ចឹម Tanya
កូនស្រីចិញ្ចឹម Tanya
កូនស្រីចិញ្ចឹម Tanya