ស្ត្រីម្នាក់យកទារកទើបកើតបាន៦ថ្ងៃ ទៅលាក់ទុកក្នុងកាបូបស្ពាយដើម្បីលួចឡើងយន្ដហោះ (មានវីដេអូ)

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៤:២៤
ហ្វីលីពីន៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ ស្ត្រីម្នាក់បានព្យាយាមលាក់ទារកដែលទើបនឹងកើតបាន៦ថ្ងៃ ដាក់ក្នុងកាបូបស្ពាយ ដើម្បីបានឡើងយន្ដហោះចាកចេញពីប្រទេស។យោងតាមប្រភពបានឲ្យដឹងថា ស្ត្រីជនជាតិអាមេរិកម្នាក់ ឈ្មោះថា Jennifer អាយុ៤៣ឆ្នាំ បានរៀបចំធ្វើដំណើរចេញពីប្រទេសហ្វីលីពីន នៅព្រលានយន្ដហោះ Ninoy Aquino។ នាងបានលាក់ទុកទារកដែលទើបនឹងកើតបាន៦ថ្ងៃ នៅក្នុងកាបូបស្ពាយ។ គោលបំណងរបស់នាងគឺចង់នាំទារកនោះគេចចេញពីប្រទេសហ្វីលីពីន។ ទោះបីជានាងខំប្រឹងលាក់យ៉ាងណាក៏ដោយ បុគ្គលិកនៅទីនោះក៏បានធ្វើការឆែកកាបូប ព្រោះមានការសង្ស័យ។ នៅពេលបើកកាបូបទៅ ក៏ប្រទះឃើញទារកនៅក្នុងនោះពិតមែន។
សកម្មភាពនាងយកទារកចេញពីកាបូបស្ពាយ
ប្រភពបានបន្ដថា ទារកនោះគឺគ្មានលិខិតឆ្លងដែនទេ នេះជាហេតុដែលនាងព្យាយាមលាក់ទារកក្នុងកាបូបស្ពាយ។ នាង Jennifer បានអះអាងថាខ្លួននាងជាមីងរបស់ទារកនោះ ប៉ុន្ដែគ្មានឯកសារដើម្បីបញ្ជាក់ការពិតនោះទេ។ ទារកក៏ត្រូវបានប៉ូលិសបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យសុខភាព។យ៉ាងណាមិញ នាង Jennifer ត្រូវហាមឃាត់ពីការហោះហើរចេញពីប្រទេស និងជុំវិញករណីនេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបន្ថែម ដោយសារតែនាង Jennifer មិនព្រមផ្ដល់ព័ត៌មានច្បាស់លាស់៕ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
នាង Jennifer និងទារក
នាង Jennifer និងទារក
ប៉ូលិសនិងទារក