ខ្លាំងបាត់!! Juventus កំពុងពិចារណាចង់បានកីឡាករ Manchester United ៣រូបនៅខែមករាខាងមុខនេះ

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៤:២២
បរទេស៖ ក្លឹបសេះបង្កង់ Juventus បានរាយការណ៍ថា ចាប់អារម្មណ៍ចង់បានកីឡាករ៣នាក់របស់ក្រុមបិសាចក្រហម Manchester United នៅមុនរដូវក្តៅខាងមុខនេះ។ កីឡាករទាំងប៣នាក់ដែលត្រូវបានចុះបញ្ជីនៅក្នុងរបាយការណ៍គឺ David de Gea, Eric Bailly និង Nemanja Matic។ក្លិបយក្សអ៊ីតាលីមួយនេះធ្លាប់ចុះហត្ថលេខាជាមួយ Aaron Ramsey ពីក្រុម Arsenal ដោយគ្មានតម្លៃខ្លួនដោយជោគជ័យម្ដងរួចទៅហើយ បន្ទាប់ពីកីឡាកររូបនោះផុតកិច្ចសន្យារបស់ខ្លួនជាមួយនឹងកាំភ្លើងធំ Arsenal។Gazzetta Dello Sport ក៏បានដាក់ឈ្មោះកីឡាករបីនាក់របស់ Man Utd ដែលត្រូវបានគេរាយការណ៍ថាស្ថិតនៅលើរ៉ាដារបស់ Juventus ។
តាមសេចក្តីរាយការណ៍ De Gea កំពុងរៀបចំកុងត្រាថ្មីនៅ Old Trafford បន្ទាប់ពីមានការពិភាក្សាអស់ជាច្រើនខែ ខណៈ Bailly កំពុងបន្តការជាសះស្បើយពីរបួសជង្គង់ធ្ងន់ធ្ងរដែលគាត់លេងទល់ Tottenham នៅប្រកួតត្រៀមបើករដូវកាល ចំណែក Matic វ័យអាយុ ៣១ ឆ្នាំហាក់បង្ហាញទម្រង់លេងមិនសូវល្អនៅរដូវកាលនេះ៕