មានបញ្ហាតម្រងនោម បើមិនចង់ឲ្យកាន់តែធ្ងន់ធ្ងរ ប្រយ័ត្នអាហារមានសារធាតុទាំងនេះបន្តិចទៅ!

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៤:៤៦
អាហារ​ដែល​មាន​ផ្ទុក​សារធាតុចិញ្ចឹម​គ្រប់​គ្រាន់ គឺ​ល្អ​ដើម្បី​សុខភាព ជួយ​ទ្រទ្រង់​ដំណើរ​ការ​ក្នុង​រាង​កាយ​ប្រចាំ​ថ្ងៃ​កាន់​តែ​ប្រសើរ ប៉ុន្តែបើ​យើង​មាន​បញ្ហា​សុខភាព​ណា​មួយ សារធាតុចិញ្ចឹម​ក្នុង​អាហារយើងទទួល​បាន នឹងជះ​ឥទ្ធិពល​មិន​ល្អ​មក​លើ​សុខភាព​យើង​ដូច​គ្នា។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពាក់​ព័ន្ធ​គ្នា​យើង​មាន​បញ្ហា​តម្រង​នោម គួរ​ចៀស​វាង​សារធាតុចិញ្ចឹម​ដូច​មាន​រៀប​រាប់​ក្នុង​អត្ថបទ​នេះ។១- កាឡូរីយោង​តាម​ស្ថាន​ភាព​សុខភាព​ និង​កម្រិត​គ្រោះ​ថ្នាក់​គ្នា​យើង​មាន​ជំងឺ​តម្រង​នោម គ្រូពេទ្យ​អាច​​ជួយ​រៀប​ផែន​ការ​ពិសេស ដែល​បញ្ជាក់​ពី​កម្រិត​កាឡូរី យើង​គួរ​តែ​ញ៉ាំ​ប្រចាំ​ថ្ងៃ ឬប្រចាំ​សប្ដាហ៍។ សូម​ធ្វើ​តាម​ផែន​ការ​របស់គ្រូពេទ្យ​​ជា​ប្រចាំ​ ដើម្បី​ចៀស​វាង​ពី​ផល​វិបាក​ផ្សេងៗ ដែអាច​ប៉ះ​ពាល់​ដល់​សុខភាព។២- ជាតិ​ប្រូតេអ៊ីនការ​ពិត​ ជាតិ​ប្រូតេអ៊ីន ​គឺ​ល្អ​ណាស់​សម្រាប់សុខភាព​រាងកាយ ពិសេស ក្រចក​ដៃ និងសក់ តែ​ការ​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​ច្រើន​ពេក​ អាច​នាំ​ឲ្យ​មាន​ផល​វិបាក​។ បើគ្នា​យើង​កំពុង​មាន​បញ្ហា​ណា​មួយ​ពាក់​ព័ន្ធតម្រង​នោម សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​អាច​ដឹង​ពី​កម្រិត​ប្រូតេអ៊ីនយើង​​គួរ​ញ៉ាំ។
– អាហារ​​មាន​ជាតិ​ប្រូតេអ៊ីន​ទាប៖ បន្លែ​ ផ្លែ​ឈើ អង្ករ និង​នំប៉័ង។
– អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់៖ ស៊ុត ត្រី សាច់​ក្រហម និង​សាច់​សត្វ​ស្លាប។៣- កាបូអ៊ីដ្រាតចំពោះ​គ្នា​យើង​មាន​បញ្ហា​តម្រង​នោម ​ត្រូវ​តែ​កំណត់​ការ​ញ៉ាំ​ជាតិ​កាបូអ៊ីដ្រាតឲ្យ​បាន​ច្បាស់​លាស់ និង​ត្រឹម​ត្រូវ ព្រោះ​កាបូអ៊ី​ដ្រាត​ខ្លះ មាន​កម្រិត​ជាតិ​ផូស្វរ ឬ​ប៉ូតាស្យូម​ខ្ពស់ អាច​ប៉ះ​ពាល់​ដល់​ស្ថាន​ភាព​ជំងឺ​យើងបាន។ បើ​មាន​ជំងឺទឹក​នោម​ផ្អែម អាហារ​​​ត្រូវ​ញ៉ាំ ​ត្រូវ​មាន​កម្រិត​កាបូអ៊ីដ្រាត​សមរម្យ។៤- ជាតិ​ខ្លាញ់ខ្លាញ់​មាន​ពី​ប្រភេទ គឺ​ខ្លាញ់​ល្អ និង​ខ្លាញ់​អាក្រក់។ ខ្លាញ់​ល្អ ជា​ខ្លាញ់​មិន​ឆ្អែត (Unsaturated fat) ខណៈ​អាហារសម្បូរ​ខ្លាញ់​ល្អ មាន​​ប្រេង​ពោត ប្រេង​អូលីវ ឬ​ប្រេង​សណ្ដែក ខណៈខ្លាញ់​មិន​ឆ្អែត អាច​ជួយ​បន្ថយ​កម្រិត​ខ្លាញ់កូលេស្តេរ៉ូលក្នុង​ឈាម។ ក្នុង​ករណី​ យើង​​ត្រូវ​ការ​ឡើង​ទម្ងន់ សូម​ញ៉ាំ​អាហារ​​មាន​ខ្លាញ់​មិន​ឆ្អែត​ឲ្យ​បាន​ច្រើន។ ផ្ទុយ​ទៅ​វិញ បើកំពុង​សម្រក​ទម្ងន់ ​ត្រូវ​តែ​កម្រិត​ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ​នេះ។ ដូច​គ្នា​ទៅ​នឹង​ប្រភេទ​អាហារ​ផ្សេង​ទៀត​ ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម ​ជា​គន្លឹះ​ដើម្បី​ទទួល​បាន​សុខភាព​កាន់​តែ​ល្អ ព្រោះ​បើ​ញ៉ាំខ្លាញ់​ប្រភេទ​នេះ​ច្រើន​ពេក ​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដូច​គ្នា។ មួយ​វិញ​ទៀត ខ្លាញ់​អាក្រក់ ឬ​អាច​ហៅ​ថា ខ្លាញ់​ឆ្អែត​នោះ អាច​បង្កើន​កម្រិត​កូលេស្តេរ៉ូល ក៏​ដូច​ជា​ធ្វើ​ឲ្យ​យើង​​ប្រឈម​នឹង​ជំងឺបេះដូង​ផ្សេងៗ។ អាហារ​មាន​ខ្លាញ់​អាក្រក់ មាន​ដូ​ច​ជា​ ខ្លាញ់​ជ្រូក បឺរ និង​សាច់ ជា​ពិសេស ​គឺ​ពពួក​អាហារ​កំប៉ុង។៥- ជាតិ​សូដ្យូមអំបិល ផ្សំ​ឡើង​ដោយ​មាន​សារធាតុ​សូដ្យូម ដែល​ជា​ជាតិ​រ៉ែ​ ​អាច​ឃើញ​មាន​សឹង​តែ​គ្រប់​ប្រភេទ​អាហារ។ ញ៉ាំ​អំបិល​ច្រើន​ពេក​ ធ្វើ​ឲ្យ​យើង​ស្រេក​ទឹក ​អាច​នាំ​ឲ្យ​ហើម​ និង​កើន​សម្ពាធ​ឈាម។ បន្ទាប់​មក​តម្រង​នោម ​នឹង​ធ្វើ​ការ​កាន់​តែ​ធ្ងន់ ដើម្បី​រំលាយ​ជាតិ​អំបិល​យើង​​បាន​ញ៉ាំ​ ដូច​គ្នា​​យើងភាគ​ច្រើន​បាន​លើក​ឡើង ដើម្បី​តម្រង​នោម​ និង​បេះដូង​ សូម​កម្រិត​ជាតិ​សូដ្យូម​​ដែល​ញ៉ាំឲ្យ​បាន​ត្រឹម​ត្រូវ។ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet