Bayern Munich រៀបចំសំណើថ្មីសុំទិញ Sane អំឡុងខែមករា ក្នុងតម្លៃខ្លួន….!!

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៤:៤៧
អាល្លឺម៉ង់៖ Bayern Munich បានត្រៀមខ្លួនរួចរាល់ក្នុងការដាក់សំណើមកកាន់ Manchester City ដើម្បីសុំទិញ Leroy Sane ក្នុងតម្លៃខ្លួន ១៣៥លានផោន អំឡុងទីផ្សារដោះដូរកីឡាករខែមករា ខាងមុខនេះ បើទោះបីជាកីឡាកររូបនេះកំពុងតែមានបញ្ហារបួសជង្គង់។
កីឡាករ Leroy Sane
យ៉ាងណាមិញ មេឃខៀវ Man City នៅតែសង្ឃឹមថាជម្រើសជាតិអាល្លឺម៉ង់រូបនេះនឹងសម្រេចចិត្តបន្តកិច្ចសន្យានៅកីឡដ្ឋាន Etihad។ Sane នឹងមានឱកាសបង្ហាញខ្លួនសម្រាប់រដូវកាលថ្មីនេះ បើសិនជាការវះកាត់របស់គេទទួលបានជោគជ័យ ខណៈពេលនេះគេកំពុងតែស្ថិតនៅក្នុងប្រទេសអូទ្រីស ដើម្បីជួបជាមួយលោកវេជ្ជបណ្ឌិត។ Sane បានរងរបួសអំឡុងការប្រកួតពានរង្វាន់ Community Shield ជាមួយ Liverpool នៅកីឡដ្ឋាន Wembley កាលពីថ្ងៃទី៤ ខែសីហា។
គួរឲ្យដឹងដែរថាសម្រាប់រដូវក្ដៅនេះ Bayern Munich ខ្ចីជើងបានខ្សែប្រយុទ្ធ ២រូបគឺ Philippe Coutinho របស់ Barcelona និង Ivan Perisic របស់ Inter Milan៕