បែកធ្លាយតាមពិត Peach និង Lisa ក្រុម BLACKPINK ធ្លាប់ជាមិត្តភក្តិជិតដិតនឹងគ្នាយូរហើយ?

ថៃ៖ មួយរយៈពេលចុងក្រោយនេះ ចាប់តាំងពីតារាចម្រៀងនិងជាតារាសម្តែងប្រុសថៃលោក Peach Pachara ប្រកាសចែកផ្លូវគ្នាជាផ្លូវការជាមួយនឹងមិត្តស្រីជាទីស្រលាញ់ តារាសម្តែងស្រី Patricia Good មក មហាជនជាច្រើនក៏កាន់តែចាប់អារម្មណ៍ ចង់រឿងផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះថែមទៀត រហូតដល់រុករកឃើញនូវរូបថតចាស់ៗមួយចំនួន ដែលអ្នកគាំទ្រថ្មីៗជាច្រើនមិនធ្លាប់បានឃើញពីមុនមក។ជាការពិតណាស់ កាលពីថ្មីៗនេះ អ្នកគាំទ្របានរកឃើញនូវរូបថតចាស់ៗពីមុនរបស់ Peach ដែលបានថតជាមួយនឹងតារាចម្រៀងKpopស្រីល្បីឈ្មោះ Lisa សមាជិកក្រុម BLACKPINK កាលពីច្រើនឆ្នាំកន្លងទៅ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា តាមពិតទៅតារាប្រុសស្រីទាំងពីរដួងនេះ ធ្លាប់មានទំនាក់ទំនងជិតដិតនឹងគ្នាពីមុនមកសោះ។យ៉ាងណាមិញ តាមរយៈរូបថតខាងក្រោមនេះ បានឲ្យឃើញថាជារូបថតកាលពី Lisa ទើបតែចេញប្រឡូកសិល្បៈដំបូងតាំងពីឆ្នាំ២០១៦មកម៉្លេះ ដែល Peach ជាមួយនឹង Lisa និងមិត្តភក្តិជិតស្និទ្ធរបស់ពួកគេប៉ុន្មាននាក់ផ្សេងទៀត បានជួបជុំគ្នានៅក្នុងហាងកាហ្វេមួយកន្លែង ថតរូបSelfie យ៉ាងសប្បាយរីករាយ។ ប៉ុន្តែទោះជាយ៉ាងណា មកទល់បច្ចុប្បន្ននេះគេមិនធ្លាប់ឃើញអ្នកទាំងពីរ បង្ហាញពីទំនាក់ទំនងជិតស្និទ្ធនឹងគ្នា នៅលើបណ្តាញទំនាក់ទំនងសង្គមអ្វីទៀតឡើយ ប៉ុន្តែអ្នកគាំទ្រក៏សង្ឃឹមថា Lisa និង Peach នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពមួយនេះបានយ៉ាងល្អផងដែរ៕
តារាសម្តែងថៃ Peach Pachara
តារាសម្តែងថៃ Peach Pachara
តារាសម្តែងថៃ Peach Pachara
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
រូបថត Lisa ជាមួយនឹង Peach
រូបថត Lisa ជាមួយនឹង Peach