ខ្សែការពារកណ្ដាលរបស់ Manchester City កីឡាករ Aymeric Laporte ត្រូវសម្រាកក្រៅទីលានរយៈពេល…

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៥:១១
អង់គ្លេស៖ ខ្សែការពាររបស់ក្លិប Manchester City គឺ Aymeric Laporte បានទទួលជោគជ័យក្នុងការវះកាត់ជង្គង់ដែលគាត់បានរងរបួសកាលពីចុងសប្តាហ៍ប៉ុន្តែត្រូវបានគេរំពឹងថានឹងខកខានរយៈពេលខ្ទង់៣ខែ។ខ្សែការពារកណ្តាលវ័យ ២៥ ឆ្នាំរូបនេះបានរងរបួសអំឡុងពេលទទួលជ័យជម្នះ ៤-០ កាលពីថ្ងៃសៅរ៍លើក្រុម Brighton នៅឯកីឡដ្ឋាន Etihad។
Aymeric Laporte របួសកាលប៉ះ Brighton
សេចក្តីថ្លែងការណ៍មួយរបស់ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធបាននិយាយថាពួកគេនៅតែត្រូវសិក្សាឱ្យបានច្បាស់ថាតើគាត់នឹងត្រូវសម្រាកយូរប៉ុណ្ណា។ ការវះកាត់ធ្វើឡើងដោយវេជ្ជបណ្ឌិត Ramon Cugat នៅទីក្រុង Barcelona។គួរបញ្ជាក់ផងដែរថាខ្សែការពារកណ្ដាលរូបនេះបង្ហាញខ្លួនបាន៤ប្រកួតហើយ អោយក្រុមមេឃខៀវ Manchester City នារដូវកាលនេះ ហើយប្រកួតដែលគាត់រងរបួសនោះគឺជំនួបទល់នឹង Brighton កាលពីសប្ដាហ៍មុននេះ៕ប្រភព៖ Mirror