តារាថៃបីដួង ស្រលាញ់ស្បែកជើងខ្លាំង ដល់ថ្នាក់មានច្រើនស្ទើរអាចបើកហាងដាក់លក់បាន (មានវីដេអូ)

ថៃ៖ ថ្មីៗនេះ នៅលើបណ្តាញសង្គម តារាសម្តែងថៃលំដាប់ជួរមុខក្នុងប្រទេស បាននាំគ្នាបង្ហោះរូប ក៏ដូចជាវីដេអូដើម្បីបង្ហាញអំពីស្បែកជើងពួកគេដែលពាក់ប្រចាំថ្ងៃ ក៏ដូចជាស្បែកជើងសម្រាប់ពាក់ថតរឿងផ្សេងៗ។ក្នុងនោះដែរ អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលសម្រាប់តារាទាំងនោះ ស្បែកជើងរបស់ពួកគេគឺមានច្រើនខ្លាំងមែនទែន ដល់ថ្នាក់ពួកគេត្រូវអ្នកគាំទ្រនិយាយថា ស្បែកជើងទាំងនោះ បើសិនជាយកទៅដាក់លក់ ប្រាកដជាអាចបើកជាហាងមួយបានទៅហើយ។ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា តារាថៃទាំងបីដួងលោក Boy parkon លោក Kan Kantathavorn និងលោក Mario Maurer ពិតជាអ្នកស្រលាញ់ស្បែកជើងខ្លាំងមែនទែន ដែលវាហេតុធ្វើឲ្យពួកគេទិញស្បែកជើងសម្រាប់ពាក់ច្រើនម្លឹងៗ៕កុំឲ្យខាតពេលយូរ ចង់ដឹងថាស្បែកជើងរបស់តារាទាំងនេះ ច្រើនកម្រិតណានោះ តោះទស្សនាវីដេអូខាងក្រោម៖១. លោក Boy Pakorn
Boy Pakorn បង្ហាញស្បែកជើង
២. លោក Kan Kantathavorn៣. លោក Mario Maurer
Mario បង្ហាញស្បែកជើង