ចូលរួមសោកស្ដាយផង ម្ដាយឡេង មុន្នីរចនា ទទួលមរណភាពហើយ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ឡេង មុន្នីរចនា តែងតែបង្ហោះរូបភាព ជាច្រើនសន្លឹកអំពី អ្នកម្ដាយ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ អស់ជាច្រើនថ្ងៃ ធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គម មានការព្រួយបារម្ភយ៉ាងខ្លាំង។  មិនទាន់បានប៉ុន្មានផង ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ បានទទួលដំណឹងដ៏ក្ដុកក្ដួលបំផុត គឺអ្នកម្ដាយរបស់ ឡេង មុន្នីរចនា បានទទួលមរណភាពបាត់ទៅហើយ ជាហេតុដែលនាំឲ្យប្រិយមិត្តសោកស្ដាយគ្រប់គ្នា។ក្នុងនោះដែរ ឡេង មុន្នីរចនា ក៏បានបង្ហោះរូបភាពសពរបស់ អ្នកម្ដាយជាច្រើនសន្លឹក ក្នុងអារម្មណ៍ដ៏ឈឺចាប់ ព្រមទាំងបានគោរពអញ្ជើញ បងប្អូនសិល្បករ សិល្បការិនីរាល់គ្នា និងបងប្អូនរាប់អាននាង ចូលរួមបុណ្យសពអ្នកម្ដាយ ដែលតម្តល់ទុកនៅវត្តស្វាយផ្អែម ផ្លូវជាតិលេខ៤ ពីថ្ងែនេះរហូតដល់ថ្ងៃសៅរ៍ ដែលគ្រោងបូជា នៅម៉ៅង៦.០៧នាទីព្រឹក។ ខ្មែរឡូត ក៏សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ ឡេង មុន្នីរចនា ដែលកំពុងជួបទុក្ខធំ បាត់បង់មនុស្ស ជាទីស្រលាញ់បែបនេះ៕
ឡេង មុន្នីរចនា
ឡេង មុន្នីរចនា
ម្ដាយរបស់ឡេង មុន្នីរចនា ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
បុណ្យសពម្ដាយ ឡេង មុន្នីរចនា
បុណ្យសពម្ដាយ ឡេង មុន្នីរចនា