សាហាវណាស់លោកព្រះ!! មួយដៃចូលកញ្ចប់មាត់ ដេកស្អាតតែម្ដង (មានវីដេអូ)

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៥:២៣
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុន កីឡាករមកពីក្លិបឆ័ត្រយោងពិសេស ៩១១ កូយ ឡាយ បានប្រកួតចាញ់កីឡាករមកពីខេត្តឧបុនរាជធានី ប្រទេសថៃ កីឡាករ វិតថៈយ៉ាយុទ្ធ ដោយត្រូវកីឡាករថៃវាឲ្យសន្លប់នៅក្នុងទឹកទី២។
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ការប្រកួតរវាងកីឡាករទាំងពីររូបនេះធ្វើឡើងក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ គោះជួងចាប់ផ្ដើមទឹកទី១ កូយ ឡាយ ហាក់មានឱកាសច្រើនជាងទៅលើកីឡាករថៃ ដោយបានវាយទៅលើកីឡាករថៃច្រើនជាង។ យ៉ាងណាមិញ គ្រាន់តែចូលដល់ទឹកទី២ មិនទាន់បានប៉ុន្មានផង កីឡាករទាំងពីរបានប្ដូរដៃគ្នាទៅវិញទៅមក ខណៈដៃរបស់កីឡាករថៃបានដល់មុនចំពេញតែម្ដង និងធ្វើឲ្យកូយ ឡាយ ដួលនិងត្រូវលោកអាជ្ញាកណ្ដាល ទេស សារិន បញ្ឈប់ការប្រកួតភ្លាមៗ៕ចង់ឃើញថា មួយដៃរបស់កីឡាករថៃ វិតថៈយ៉ាយុទ្ធ ធ្ងន់ដល់កម្រិតណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖