ពេញចិត្តស្តូក ពេលAff ចាប់ដៃគ្នា សម្តែងជាមួយប្រុសក្មេង Tor ក្នុងរឿងភាគថ្មី ក្រោយខកខានសម្តែងយូរ

ថៃ៖ ត្រលប់មកប្រឡូកនៅក្នុងការសម្តែងវិញហើយ សម្រាប់តារាសម្តែងស្រីមេម៉ាយរូបស្រស់ Aff Taksaorn ក្រោយពីបាត់មុខមួយរយៈធំ ពីវិស័យខ្សែភាពយន្ត។ ដោយកាលពីពេលថ្មីៗនេះ តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា Aff នឹងចាប់ដៃគូជាមួយតារាប្រុសវ័យក្មេង សិស្សប្អូនក្នុងវិស័យសិល្បៈគឺលោក Tor Thanapob នៅក្នុងខ្សែភាពយន្តភាពថ្មីមួយរបស់ទូរទស្សន៍ថៃប៉ុស្តិ៍ ONE31។ យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា សម្រាប់សាច់រឿង និងប្រភេទនៃការសម្តែងរបស់តួអង្គ នៅមិនទាន់មានការបញ្ជាក់ច្បាស់ថាមានលក្ខណៈបែបណា នៅឡើយទេ។ ដោយឡែកសម្រាប់អ្នកគាំទ្រវិញ គ្រាន់តែទទួលបានដំណឹងថាពួកគេទាំងពីរត្រូវចាប់ដៃគូគ្នាសម្តែងភ្លាម នាំគ្នាគាំទ្រភ្លែតតែម្តង ព្រោះហ្វេនៗមានការនឹកដល់ការសម្តែងរបស់Aff ជាខ្លាំង។ ម្យ៉ាងវិញទៀតអ្នកគាំទ្រចង់ដឹងថា នៅពេលតារាជើងចាស់ និងតារាជំនាន់ថ្មីសម្តែងរួមគ្នា តើមានភាពស៊ីសង្វាក់គ្នាល្អប៉ុណ្ណា? ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ គិតថាពួកគេទាំងពីរសម្តែងសមគ្នាដែរឬទេ?សូមទស្សនារូបភាពខាងក្រោម៖
Aff Taksaorn
Aff Taksaorn
Aff Taksaorn
Tor Thanapob
Tor Thanapob
Tor Thanapob