ចាប់ខ្លួនភ្ញៀវជនជាតិចិនម្នាក់នៅព្រលានយន្តហោះពីបទប៉ុនប៉ងលួចកាបូបភ្ញៀវដទៃ (មានវីដេអូ)

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៦:០៣
ថៃ៖ ស្រ្តីជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅក្នុងអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក កាលពីពេលថ្មីៗនេះ ពីបទប៉ុនប៉ងលួចកាបូបភ្ញៀវដទៃ។យោងតាមកាមេរ៉ាសុវត្ថិភាពនៅក្នុងព្រលានយន្តហោះបានបង្ហាញថា នាង Liu Wenjuan វ័យ ៤៦ឆ្នាំ បានរើសបានកាបូបក្រវ៉ាត់ចង្កេះពណ៌ខ្មៅមួយ រួចក៏យកវាទុកដាក់ក្នុងវ៉ាលីរបស់ខ្លួន មុនពេលនាងឡើងយន្តហោះ។យ៉ាងណាមិញ សមត្ថកិច្ចបានធ្វើការឆែកឆេរ និងពិនិត្យកាមេរ៉ាសុវត្ថិភាពភ្លាមៗ បន្ទាប់ពីមានអ្នកដំណើរជនជាតិអ៊ីរ៉ង់ម្នាក់ថា ខ្លួនបានបាត់កាបូបក្រវ៉ាត់ចង្កេះពណ៌ខ្មៅមួយ នៅកន្លែង​អង្គុយ​រង់ចាំជាន់ទី ៤ ក្នុងព្រលានយន្តហោះ។ដោយនៅក្នុងកាបូបក្រវ៉ាត់ចង្កេះនោះមានប្រាក់ចំនួន ១,៤៤១ដុល្លារ ទូរស័ព្ទមួយគ្រឿង និងឯកសារផ្ទាល់ខ្លួនជាច្រើនហូរហែផ្សេងទៀត។យ៉ាងណាមិញ នាង Liu Wenjuan ត្រូវបានសមត្ថកិច្ចចាប់ខ្លួន មុនពេលឡើងយន្តហោះ។លើសពីនេះទៀត នាងត្រូវបានឃុំខ្លួន និងពិន័យពីបទចោរកម្មនៅក្នុងព្រលានយន្តហោះ ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន ៥ឆ្នាំ ឬពិន័យប្រាក់ដល់ទៅ ១០,០០០បាត ឬស្មើនឹង ៣២៧ដុល្លារ៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រូបថតក្នុងប៉ុស្តិ៍ប៉ូលិស
រូបថតក្នុងប៉ុស្តិ៍ប៉ូលិស
រូបថតក្នុងប៉ុស្តិ៍ប៉ូលិស