មិនបានមើលប្រយ័ត្នស្ដាយក្រោយ!! អ៊ីរ៉ង់ វ៉ៃមួយកែងបក ងងឹតមុខឈឹង (មានវីដេអូ)

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៦:០៨
ភ្នំពេញ៖  ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុន កីឡាករកម្ពុជា មុត ខ្លឹមខ្មៅ បានប្រកួតចាញ់កីឡាករឆ្លងដែនមកពីប្រទេសអ៊ីរ៉ង់ Sattari ដោយត្រូវកីឡាករថៃវាយកែងបកឲ្យសន្លប់ធំ នៅក្នុងទឹកទី៣។
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ការប្រកួតរវាងអ្នកទាំងពីរធ្វើឡើងនៅក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម។ នៅក្នុងទឹកទី១ មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយកីឡាករទាំងពីរមិនសូវសម្រុកគ្នាប៉ុន្មាននោះទេ គ្រាន់តែស្ទាបស្ទង់គ្នាតាមលក្ខណៈបចេ្ចកទេសប៉ុណ្ណោះ។ ចូលដល់ទឹកទី២ ទាំងកម្ពុជា និងអ៊ីរ៉ង់ ចាប់ផ្ដើមចេញអាវុធទៅវិញទៅមកដែលបានធ្វើឲ្យទស្សនិកជនដែលទស្សនាផ្ទាល់ស្រែកហ៊ោពេញសង្វៀន។ ការប្រកួតអូសបន្លាយដល់ទឹកទី៣ កីឡាករអ៊ីរ៉ង់ បានប្រើកែងបកវាយ ខ្លឹមខ្មៅ ឲ្យសន្លប់ធំតែម្ដង៕ចង់ឃើញថា អ៊ីរ៉ង់ Sattari ប្រើក្បាច់ពិសេសកែងបកបានល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖