ក្រសួងការងារ ប្រកាសឲ្យគ្រឹះស្ថាន និងសហគ្រាសទាំងអស់ អនុញ្ញាតឲ្យកម្មករឈប់សម្រាក ៤ថ្ងៃ ដោយបើកប្រាក់ឈ្នួលមុន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៦:០៥
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឲ្យម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពី ការងារត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត បានឈប់សម្រាករយៈពេល ៤ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបើកប្រាក់ឈ្នួល មុនបុណ្យប្រពៃណីនេះផងដែរ។តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា យោងតាមច្បាប់ ស្តីពី ការឈប់បុណ្យ ដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៩ និងដើម្បីបង្ក លក្ខណៈងាយស្រួលដល់បងប្អូនកម្មករ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់អនុវត្តដូចតទៅ៖១៖ អនុញ្ញាតឲ្យកម្មករនិយោជិត ទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងកំឡុងពេលបួនថ្ងៃគឺ ថ្ងៃទី២៧-២៨-២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ជំនួសឲ្យថ្ងៃទី២៩ ដែលត្រូវចំថ្ងៃអាទិត្យ។២៖ ខិតខំរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតលើកទី២ ឲ្យមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករនិយោជិត ទទួលប្រាក់បុរេប្រទាន យ៉ាងតិច៥០ភាគរយ មុនពេលបុណ្យភ្ជុំបិណ្ឌ៕ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងការងារ៖