មិនធម្មតាទេ! Yeo Jin Goo តួប្រុសរឿង «Hotel Del Luna» មានដុងផ្នែកសម្ដែងតាំងពីក្មេងហ្មង

កូរ៉េខាងត្បូង ៖ ប្រិយមិត្តមួយចំនួន អាចនឹងមិនធ្លាប់បានដឹងនោះទេថា Yeo Jin Goo តារាសម្ដែងប្រុសដែលកំពុងល្បីឈ្មោះ ធ្លាប់បានបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ តាំងពីក្មេងមកម្ល៉េះ។រហូតមកដល់ពេលនេះ Yeo Jin Goo ត្រូវបានគេទទួលស្គាល់ថា ជាតារាសម្តែងដែលសាកសមនឹងទទួលបានភាពជោគជ័យបំផុត។ ជាក់ស្ដែង អ្នកកម្លោះរូបនេះ បានបង្ហាញឲ្យគ្រប់គ្នាបានដឹងថា លោកពិតជាមានសេចក្ដីស្រលាញ់ពេញចិត្ត ទៅលើវិស័យសិល្បៈផ្នែកសម្ដែងនេះយ៉ាងខ្លាំង តាំងពីនៅកុមារភាព។ Yeo Jin Goo គឺខុសពីក្មេងដទៃ ដែលទទួលបានការជម្រុញចិត្តពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន មុនពេលក្លាយជាតារា។ ប៉ុន្តែលោកបែរជាមានគំនិតខុសពីគេ លោកព្រមចូលសម្ដែងព្រោះតែ ចង់មានមុខនៅក្នុងទូរទស្សន៍ នេះហើយជាគំនិតដែល Yeo Jin Goo គិតកាលពីនៅក្មេងៗ ហើយវាក៏ជាកម្លាំងជម្រុញចិត្ត នាំឲ្យលោកតស៊ូរហូតមកដល់បច្ចុប្បន្ន។ទោះបីជានៅក្នុងវិស័យនេះ ពោពេញទៅដោយមនុស្សពូកែៗ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំមកនេះ Jin Goo បានពិសោធន៍ខ្លួនឯង ឲ្យអ្នកគាំទ្របានឃើញយ៉ាងច្បាស់ថា លោកក៏មានទេពកោលស្យមិនចាញ់ តារាល្បីៗផ្សេងទៀតឡើយ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Yeo Jin Goo
រូបភាព Yeo Jin Goo
រូបភាព Yeo Jin Goo
រូបភាព Yeo Jin Goo
រូបភាព Yeo Jin Goo