រកឯណាបានលោកអើយ! ឈ្លោះជាមួយប្រពន្ធ សុខចិត្តទះកំផ្លៀងខ្លួនឯងកណ្ដាលផ្លូវ (មានវីដេអូ)

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៦:២៦
ម៉ាឡេស៊ី៖ ថ្មីៗកន្លងទៅនេះ វីដេអូមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដែលបង្ហាញឲ្យឃើញប្ដីប្រពន្ធមួយគូឈ្លោះប្រកែកគ្នានៅកណ្ដាលផ្លូវ។យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ប្ដីប្រពន្ធមួយគូបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងនៅកណ្ដាលផ្លូវ។ នៅក្នុងនោះដែរ ស្ត្រីជាប្រពន្ធបានស្រែកទៅកាន់ប្ដី បន្ទាប់មកបុរសជាប្ដីបានទះកំផ្លៀងខ្លួនឯងជាច្រើនដង។ ប្រពន្ធក៏បានសុំឲ្យប្ដីស្ងប់ចិត្ត ប៉ុន្ដែប្ដីមិនស្ដាប់នៅតែទះកំផ្លៀងខ្លួនឯងបន្ដទៀត។ ក្រោយពីបញ្ចប់ការឈ្លោះប្រកែកនោះមក ប្ដីប្រពន្ធមួយគូនេះបានសម្របសម្រួលគ្នា រួចក៏ឡើងជិះម៉ូតូចេញទៅ។
ទិដ្ឋភាពឈ្លោះប្រកែកគ្នា
ទិដ្ឋភាពឈ្លោះប្រកែកគ្នា
ក្រោយពីអ្នកប្រើប្រាស់បណ្ដាញសង្គមបានទស្សនាវីដេអូនេះរួចមក មានមតិមួយចំនួនបាន កោតសរសើរបុរសជាប្ដីដែលសុខចិត្តបញ្ចេញកំហឹងទៅលើខ្លួនឯង មិនបញ្ចេញទៅលើប្រពន្ធ និងមួយចំនួនទៀតគិតថា ប្រហែលជាប្រពន្ធមិនព្រមឡើងជិះម៉ូតូជាមួយប្ដីហើយ បានជាឈ្លោះប្រកែកគ្នាបែបនេះ។ យ៉ាងណាមិញ យើងក៏មិនបានដឹងពីមូលហេតុច្បាស់លាស់នៃការឈ្លោះប្រកែកនេះដែរ៕ សូមទស្សនាវីដេអូខាងក្រោម៖