ពិព័រណ៍ “ផលិតផលកុមារ” នៅសាខាបេប៊ីវើលទួលគោក នឹងរៀបចំឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ!

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៧:១៨
ភ្នំពេញ៖ បេប៊ីវើល ដែលជាហាងផ្គត់ផ្គង់សម្ភារៈកុមារ និងទារកដ៏ល្បីមានសេចក្តីសោមនស្សក្នុងការជូនដំណឹងដល់អតិថិជនទាំងអស់អំពីកម្មវិធីពិព័រណ៍លើកទី៥ ដែលនឹងរៀបចំឡើងដោយបេប៊ីវើល នៅថ្ងៃទី៥ រហូតដល់ថ្ងៃទី៨​ ខែកញ្ញា ឆ្នាំ២០១៩ នៅសាខាបេប៊ីវើលទួលគោកដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៥៩៨ ជិតបណ្ណាគារ IBC។ សម្រាប់គោលបំណងនៃកម្មវិធីពិព័រណ៍នេះផងដែរ គឺផ្តោតសំខាន់ទៅលើផលិតផលកុមារ និងទារកគ្រប់ប្រភេទដោយនៅក្នុងកម្មវិធីនេះនឹងមានការអញ្ជើញចូលរួមអំពីផលិតផលទារក និងកុមារល្បីៗជាង ១៩ ប្រភេទផ្សេងៗគ្នាដោយផលិតផលនីមួយៗនឹងភ្ជាប់មកនូវប្រូម៉ូសិនពិសេសៗដែលផ្តល់ឱ្យអតិថិជនទាំងអស់កំឡុងពេលកម្មវិធីពិព័រណ៍រយៈពេល៤ថ្ងៃនេះតែប៉ុណ្ណោះ។សម្រាប់ប្រភេទផលិតផលល្បីៗ ដែលនឹងចូលរួមក្នុងកម្មវិធីពិព័រណ៍នេះនឹងត្រូវបានចែកចេញជា ៣ប្រភេទ ដែលប្រភេទទី១ ផ្តោតទៅលើផលិតផលម្ស៉ៅទឹកដោះគោ ដែលក្នុងនោះមានដូចជា ផលិតផលម្ស៉ៅទឹកដោះគោ Nutrigold, XO, Stargrow, Lactogen, Lactogrow និងផលិតផលម្ស៉ៅទឹកដោះពពែ Kabrita។ ចំណែកឯប្រភេទទី២ គឺផ្តោតទៅលើផលិតផលខោទឹកនោមដែលមានដូចជា ខោទឹកនោម Drypers, Yuniku, Mamy Poko និង BabyLove។ រីឯប្រភេទចុងក្រោយវិញ គឺផ្តោតទៅលើផលិតផលដបទឹកដោះគោ ទឹកបរិសុទ្ធ ផលិតផលថែរក្សាស្បែក និងសម្ភារៈប្រើប្រាស់សម្រាប់ទារក និងកុមារផ្សេងៗដែលមានការចូលរូមពីផលិតផលដូចជា ទឹកបរិសុទ្ធ Pierval និង Saint Amand គ្រឿងសំអាង Biolane និង D-nee ដបទឹកដោះគោ Natur និងផលិតផលប្រើប្រាស់ផ្សេងៗដូចជា Phillips Avent , Tolly Joy, Annaku និង Simba។ ប៉ុន្តែក្រៅពីផលិតផលដែលបានរៀបរាប់ខាងលើនេះក្នុងកម្មវិធីពិព័រណ៍មួយនេះអតិថិជនក៏អាចរីករាយក្នុងការជាវផលិតផលដែលភ្ជាប់មកជាមួយនូវប្រូម៉ូសិនពិសេសៗជាច្រើនប្រភេទដែលមាននៅក្នុងហាងបេប៊ីវើលសាខាទួលគោកផងដែរ ដែលនេះជាកត្តាមួយនាំឱ្យបេប៊ីវើលត្រូវបានស្គាល់ថាជាហាងផ្គត់ផ្គង់សម្ភារៈកុមារ និងទារកដ៏ល្បីឈ្មោះមួយ ដែលមានទំនិញគុណភាពល្អជាច្រើនប្រភេទ។នាឱកាសដ៏អស្ចារ្យនេះហាងបេប៊ីវើលសូមស្វាគមន៍មាតាបិតាគ្រប់រូប និងក្រុមគ្រួសារទាំងអស់ដែលមានកង្វល់ទាក់ទងនឹងការជ្រើសរើសផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់កុមារ និងទារកក្នុងការចូលរួមនូវកម្មវិធីពិព័រណ៍មួយនេះ។ អតិថិជនទាំងអស់ដែលអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍នេះនឹងមានឱកាសស្គាល់ឱ្យកាន់តែច្បាស់នូវផលិតផលដែលមានគុណភាពល្អៗជាច្រើនប្រភេទដែលមានពីប្រភេទខោទឹកនោម ម្ស៉ៅទឹកដោះគោ គ្រឿងសំអាង ដបទឹកដោះគោ រហូតដល់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ លើសពីនេះទៅទៀតអតិថិជនទាំងអស់ក៏នឹងទទួលបាននូវប្រូម៉ូសិនដ៏អស្ចារ្យពីការជាវផលិតផលទាំងនោះផងដែរ។
ពិព័រណ៍ “ផលិតផលកុមារ”
បេប៊ីវើល ជាហាងផ្គត់ផ្គង់សម្ភារៈកុមារ និងទារកដ៏ល្បីល្បាញមួយដែលបានបើកដំណើរការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០០ ដែលនាពេលឥឡូវនេះបេប៊ីវើលមានសាខាចំនួន៣ ស្ថិតនៅតំបន់ទីប្រជុំជនដូចជា បេប៊ីវើលសាខាកម្ពុជាក្រោម បេប៊ីវើលសាខាផ្សារកណ្តាល​ និងបេប៊ីវើលសាខាទួលគោក។ យោងទៅតាមពាក្យស្លោកផ្ទាល់ខ្លួនរបស់បេប៊ីវើលដោយបានស្គាល់ថាជាពិភពនៃការថែរក្សានោះបេប៊ីវើលព្យាយាមអស់ពីសមត្ថភាពក្នុងការផ្តល់ជូនអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ និងសុវត្ថិភាពក្នុងការប្រើប្រាស់ដូចជា ផលិតផលម្ស៉ៅទឹកដោះគោ ផលិតផលខោទឹកនោម ​ផលិតផលដបទឹកដោះគោ ផលិតផលថែរក្សាស្បែក និងសម្រស់ គ្រែសម្រាប់ទារក  រទេះរុញសម្រាប់ទារក សម្លៀកបំពាក់ ឧបករណ៍ក្មេងលេង និងផលិតផលគុណភាពល្អជាច្រើនប្រភេទទៀត ដែលនាំចូលពីគ្រប់បណ្តាប្រទេសដូចជា ប្រទេសអ៊ីតាលី ប្រទេសនូវែលសេឡង់ និងបណ្តាប្រទេសល្បីៗផ្សេងទៀតជាច្រើន។ បេប៊ីវើល តែងតែយកចិត្តទុកដាក់បំផុតអំពីអតិថិជនដោយព្យាយាមផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះដែលបំពេញនូវតម្រូវការរបស់អតិថិជនទាំងការអញ្ជើញជាវផលិតផលនៅតាមសាខាបេប៊ីវើលនីមួយៗ ក៏ដូចជាការបញ្ជាកុម្ម៉ង់ទិញផលិតផលតាមរយៈអនឡាញ។ ប្រសិនបើលោកអ្នកមានចម្ងល់ ឬចង់ដឹងព័ត៌មានបន្ថែមអំពីកម្មវិធីពិព័រណ៍ស្តីអំពីសុខភាពអនាម័យកុមារ និងទារកនេះ ពួកយើងសូមណែនាំឱ្យលោកអ្នកទាក់ទងទៅសេវាបំរើអតិថិជនរបស់បេប៊ីវើលតាមរយៈគេហទំព័រ និងប្រអប់សារ @BabyWorld.Cambodia។ បុគ្គលិកដ៏រួសរាយរាកទាក់របស់បេប៊ីវើលនឹងស្វាគមន៍រាល់សំនួរ និងចម្ងល់ដែលលោកអ្នកមាន។ ក្រៅពីនេះលោកអ្នកក៏អាចទាក់ទងទៅសេវាបំរើអតិថិជនរបស់បេប៊ីវើលតាមរយៈលេខទូរស័ព្ទ 085 888 217/069 888 972 បានផងដែរ៕