តោះ! មកស្គាល់ប្រវត្តិលោកព្រះ Zlatan ទាំងអស់គ្នា

  • ពុធ ០៣ មិថុនា, ២០២០ ១៤:៥៣
បរទេស៖ កីឡាករបាល់ទាត់ Zlatan Ibrahimovic កើតនៅថ្ងៃទី ៣ ខែតុលាឆ្នាំ ១៩៨១ នៅទីក្រុងMalmöប្រទេសស៊ុយអែតដោយមានឪពុកជាជនជាតិបូស្នៀនិងម្តាយជនជាតិក្រូអាត។ ឪពុកម្តាយរបស់គាត់បានលែងលះគ្នានៅពេលដែល Zlatan មានអាយុ ២ ឆ្នាំហើយគាត់បានចំណាយពេលនៅកុមារភាពដ៏លំបាក នៅឯស្រុក ក្នុងនាមជាជនអន្តោប្រវេសន៍រស់នៅ Rosengård។ តាមរយៈគណនីផ្ទាល់ខ្លួនរបស់គាត់ បានឲ្យដឹងថា គាត់ធ្លាប់ជាចោរលួចកង់ និងជាអ្នកធ្វើបាបមិត្តរួមថ្នាក់នៅសាលាប៉ុន្តែគាត់បានវិវត្តទៅជាអត្តពលិកដែលមានកំពស់ខ្ពស់ រហ័សរហួនជាមួយនឹងទេពកោសល្យក្នុងការលេងបាល់ទាត់។
Zlatan Ibrahimovic
Ibrahimovic បានបង្ហាញខ្លួនជាលើកដំបូងក្នុងអាជីពរបស់គាត់ ដោយលេងឲ្យក្រុម Malmö FF ក្នុងឆ្នាំ ១៩៩៩។ ខ្សែប្រយុទ្ធវ័យក្មេង រូបនេះបានចុះហត្ថលេខាជាមួយក្លិបយក្សហូឡង់ Ajax Amsterdam និងបានបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់គាត់ ជួយក្រុមឈ្នះពានរង្វាន់ចំនួនពីរ។បន្ទាប់ពីចំណាយពេល ៤ ឆ្នាំជាមួយ Ajax ខ្សែប្រយុទ្ធ Zlatan បានផ្ទេរទៅក្លឹប Juventus F.C. និងបានជួយក្លិបយក្សអ៊ីតាលីទទួលបានជើងឯក Serie A ចំនួន ២ដង ។ យ៉ាងណាមិញ Juventus ត្រូវបានដកហូតជើងឯកទាំងពីរនោះនៅពេលដែល អ្នកគ្រប់គ្រងក្លឹបត្រូវបានចោទប្រកាន់ពីបទរៀបចំកាប្រកួតទុកជាមុន ដែលជាកត្តារុញច្រាន Zlatan ឱ្យផ្ទេរទៅ Inter Milan ។ភាពជោគជ័យបន្ថែមទៀតសម្រាប់ខ្សែប្រយុទ្ធដ៏ឆ្នើមរូបនេះដែលបានឈ្នះពានរង្វាន់ Serie A ចំនួន ៣ លើកជាប់ៗគ្នានិងបានឈ្នះពានរង្វាន់លីគដំបូងរបស់លោកក្នុងឆ្នាំ ២០០៩ ។
ក្នុងឆ្នាំ​២០០៩នេះផងដែរ Zlatan បានផ្ទេរទៅ Barcelona ក្នុងកិច្ចសន្យាដោះដូរជាមួយ កីឡាករ Samuel Eto ។​ Zlatan បានរួមដំណើរជាមួយក្លិបដែលពោរពេញទៅដោយពានរង្វាន់នេះ តែមិនបានប៉ុន្មានគាត់ត្រូវបានលោក Pep Guardiola ដាក់អោយខ្ចីជើងទៅក្លឹប A.C Milan វិញ។​ ក្លឹបអ៊ីតាលីនេះ បានទិញកុងត្រារបស់គាត់ទាំងស្រុងសំរាប់ឆ្នាំ ២០១១-១២ ហើយ Ibrahimovic បានឈ្នះពានរង្វាន់ជាលើកទី ២ របស់គាត់។ បន្ទាប់ពីផ្ទេរទៅ Paris Saint-Germain ក្នុងឆ្នាំ ២០១២ ខ្សែប្រយុទ្ធជើងចាស់រូបនេះបានបង្ហាញថារូបគេនៅតែមានសមត្ថភាពខ្ពស់ ក្នុងការជួយក្លឹបឈ្នះពានរង្វាន់ជាលើកទី ៣ ជាមួយនឹងគ្រាប់បាល់ ៣០ គ្រាប់ក្នុងអាជីព។
ការផ្លាស់ទៅលេងនៅ Manchester United ក្នុងឆ្នាំ ២០១៦ Ibrahimovic បានជួយក្លឹបអង់គ្លេសឈ្នះពានរង្វាន់ UEFA Europa League វគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៧ ។ គាត់បានត្រលប់មកវិញនៅរដូវកាលបន្ទាប់ប៉ុន្តែមិនបានលេងច្រើនទេបន្ទាប់ពីមានបញ្ហារបួសជង្គង់កាលពីចុងខែធ្នូ។
កាលពីខែមីនាឆ្នាំ ២០១៨ ក្លឹបបានបញ្ជាក់ថាខ្លួនបានបញ្ចប់កុងត្រារបស់កីឡាករជើងចាស់រូបនេះដោយអនុញ្ញាតិឱ្យរូបគេអាចបន្តដំណើរទៅមុខទៀតជាមួយ LA Galaxy នៅអាមេរិក Ibrahimovic អមដោយសេចក្តីថ្លែងការណ៍នៅលើ Instagram ថា៖ប្រភព៖ Biography.com