ឈិត សុជាតា វ័យកាន់តែទៅមុខ និងមានកូនភ្លោះទៀត តែកុំមើល សម្រស់នៅតែចាំដដែល

ភ្នំពេញ៖ ក្រោយពីអ្នកនាងឈិត សុជាតា បានសម្រាលកូនភ្លោះរួចមក រូបនាង ក៏ដកឃ្លាខ្លាំងនៅក្នុងវិស័យសិល្បៈ ក្នុងការងារជាពិធីការិនី នៅតាមប៉ុស្តិ៍ទូរទស្សន៍នានា។ ប៉ុន្តែរបររកស៊ីខាងទេសចរណ៍វិញ គឺនៅដដែល កំពុងតែដំណើរការរលូនផងដែរ។ជាក់ស្តែង គេសង្កេតឃើញថា កូនភ្លោះប្រុសស្រីរបស់នាង ក៏បានធំធាត់ល្អ មុខមាត់គួរឲ្យស្រលាញ់ដូចៗគ្នា ធ្វើឲ្យនាង កាន់តែស្រលាញ់កូន និងមិនចងឃ្លាតសូម្បី១នាទី។ ចំណែកអ្នកនាង ជាម្តាយ ក៏មានរូបសម្រស់ស្រស់ស្អាត មិនចាញ់កាលនាងនៅក្រមុំប៉ុន្មានឡើយ ដោយនាងនៅតែអាចរក្សាសម្ផស្ស ស្បែកចាំដូចមុន យ៉ាងដូច្នោះដែរ។ក្នុងនោះដែរ ហ្វេនបានសរសើរថា នាងពូកែថែរក្សាសម្រស់ណាស់ ដែលអាយុកាន់តែច្រើន ហើយថែមទាំងមានកូនៗទៀត តែនាងក៏មិនភ្លេចក្នុងការ ភ្លេចយកចិត្តទុកដាក់ ទៅលើរូបរាង សម្ផស្សនោះទេ៕
ឈិត សុជាតា
ឈិត សុជាតា
ឈិត សុជាតា
ឈិត សុជាតា
ឈិត សុជាតា