អតីតអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ លោក Arsene Wenger បានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រឡប់ក្នុងវិស័យបាល់ទាត់វិញ ក្នុងតួនាទីថ្មីមួយ

  • សុក្រ ០៦ កញ្ញា, ២០១៩ ០៩:០២
បរទេស៖ លោក Arsene Wenger ត្រូវបានកំណត់អោយវិលត្រឡប់ទៅបាល់ទាត់វិញ ក្នុងនាមជានាយកបច្ចេកទេសរបស់ FIFA ។លោក Wenger អតីតអ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានប្រាប់មិត្តភក្តិថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកតំណែងនេះបន្ទាប់ពីសម្រេចចិត្តមិនវិលត្រឡប់ទៅកាន់ការគ្រប់គ្រងក្លឹបវិញ។
លោក Arsene Wenger
លោក Wenger វ័យ ៦៩ ឆ្នាំអាចត្រូវបានបញ្ជាក់ថា នឹងឡើងកាន់តួនាទីនៅដើមខែនេះ ខណៈពេលដែលគាត់បានបង្ហាញនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថាគាត់នៅតែមានមហិច្ឆតាក្នុងការគ្រប់គ្រងក្រុមមួយនៅក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ។លោក Wenger បានបញ្ជាក់ថា៖
លោក​ Arsene Wenger
លោកបានបន្តទៀតថា៖"សង្ឃឹមថាអ្នកនឹងឃើញខ្ញុំនៅ Qatar ក្នុងរយៈពេលបីឆ្នាំទៀត" ។ប្រភព៖ Mirror